ថៃ៖ ចំនួនអាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅដែលចុះបញ្ជីបិទ កើន៤២% ក្នុង៩ខែដំបូងឆ្នាំ២០២៦
ក្នុង៩ខែដំបូងឆ្នាំ២០២៦ ថៃមានអាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅ១៤៨ចុះបញ្ជីបិទ កើន៤២% ខណៈចំនួនអាជីវកម្មថ្មីក្នុងវិស័យនេះដែលចុះបញ្ជីបានថយចុះ៣១,២%។
ខ្លឹមសារប្រភព
ការបិទអាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅក្នុងប្រទេសថៃ បានកើនឡើង ៤២% នៅក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ នេះ ខណៈដែលតម្រូវការទេសចរបានធ្លាក់ចុះយ៉ាងគំហុក។
អាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅសរុបចំនួន ១៤៨ បានចុះបញ្ជីបិទទ្វារអំឡុងខែមករា ដល់ខែកញ្ញា។ ចំពេលជាមួយគ្នានេះ ការចុះបញ្ជីអាជីវកម្មថ្មីបានធ្លាក់ចុះ ៣១.២% មកត្រឹម ៧៧៩ ប៉ុណ្ណោះ។
តួលេខទាំងនេះឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដ៏ធំធេងសម្រាប់ឧស្សាហកម្មសណ្ឋាគាររបស់ថៃ ដោយចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលមានបំណងមកស្នាក់នៅក្នុងប្រទេសនេះ មានការធ្លាក់ចុះយ៉ាងខ្លាំង។
ប្រទេសថៃមានអាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅប្រមាណ ១៥,០០០ កន្លែង ដោយក្នុងនោះ ៩៨% ជាអាជីវកម្មខ្នាតតូច និងមធ្យម ដែលផ្តល់ការងារដល់ប្រជាជនជាង ៤៣០,០០០ នាក់។
ប្រធានសមាគមអាជីវកម្មទេសចរណ៍ខេត្តឈៀងម៉ៃ បាននិយាយថា សណ្ឋាគារមួយចំនួនបានបិទទ្វារជាអចិន្ត្រៃយ៍ ខណៈសណ្ឋាគារផ្សេងទៀត កំពុងប្រកាសបិទទ្វារជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយចំណាយ៕អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
"publishedSourceRevision": "4",
"publishedWorkingVersionId": "16287",
"languageVersionId": "13606",
"visibilityVersion": "4",
"versionToken": "a1.6NSyMKKtIQV1ZBSTwUqQQiOK4dA2YvBVQm0xofV_ZsY"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
