រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ផ្សែងពុលពីភ្លើងឆេះព្រៃឆក់យកជីវិតមនុស្ស ៣៥០០ នាក់នៅឥណ្ឌូណេស៊ី!

របាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត ប៉ាន់ប្រមាណថា ការស្លាប់មនុស្ស៣៥៦០នាក់នៅឥណ្ឌូណេស៊ីក្នុងខែកញ្ញា បណ្ដាលមកពីផ្សែងភ្លើងឆេះព្រៃ ហើយផ្សែងពុលក៏ប៉ះពាល់ប្រទេសជិតខាងផងដែរ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ផ្សែងពុលដ៏គ្រោះថ្នាក់ដែលបង្កឡើងដោយវិបត្តិភ្លើងឆេះព្រៃ បានឆក់យកជីវិតប្រជាជនឥណ្ឌូណេស៊ីរហូតដល់ ៣៥៦០ នាក់ កាលពីខែកញ្ញាកន្លងទៅ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ របាយការណ៍ពីអង្គការស្រាវជ្រាវនេះបានបញ្ជាក់ថា អត្រាស្លាប់ពាក់ព័ន្ធនឹងការបំពុលបរិយាកាសនៅឥណ្ឌូណេស៊ី បានស្ទុះហក់ឡើងដល់ ៤២% ដោយកើនឡើងពី ៣៧៤០ នាក់ កាលពីខែសីហា រហូតដល់ ៥៣១០ នាក់ ក្នុងខែកញ្ញា ខណៈដែលក្នុងចំណោមអ្នកស្លាប់ទាំងអស់ ផ្សែងពុលពីភ្លើងឆេះព្រៃ គឺជាមូលហេតុចម្បងបង្កឱ្យមានមនុស្សស្លាប់ ៣៥៦០ នាក់ ខណៈការបំពុលពីប្រភពឧស្សាហកម្ម និងទីក្រុង បង្កឱ្យមានអ្នកស្លាប់ ១៧៥០ នាក់ផ្សេងទៀត។ វិបត្តិភ្លើងឆេះព្រៃដែលបង្កឡើងដោយបាតុភូតអាកាសធាតុអាកាស El Niño និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរនេះ មិនត្រឹមតែបំផ្លាញព្រៃឈើ និងបង្កគ្រោះថ្នាក់ដល់ឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពុលបរិយាកាសដល់ប្រទេសជិតខាង រួមមាន ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងទីម័រខាងកើត ផងដែរ៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "16276",
  "languageVersionId": "13580",
  "visibilityVersion": "4",
  "versionToken": "a1.PEG8tV4NANlCkUfaM7S3okI7w2yqZrqFCokrVjB3etI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។