រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

មន្ទីរធម្មការក្រចេះថា មនុស្ស១៤នាក់ក្លែងខ្លួនជាសង្ឃត្រូវបានណែនាំនិងដោះលែង

ប្រធានមន្ទីរធម្មការថា មនុស្ស១៤នាក់ត្រូវបានសួរនាំមុនពិធីបុណ្យទន្លេថ្ងៃទី២៨ ខែមីនា ហើយដោះលែងក្រោយធ្វើកិច្ចសន្យាឈប់ក្លែងខ្លួន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

តាមសេចក្តីរាយការណ៍ ក្រុមដែលត្រូវបានចោទថាក្លែងខ្លួនជាសង្ឃចំនួន១៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ក្រោយពួកគេបន្លំខ្លួនបម្រុងចូលពិធីរាប់បាត្រក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ។ មន្ទីរធម្មការ និងសាសនាខេត្តក្រចេះសហការជាមួយសមត្ថកិច្ចឃាត់ខ្លួនក្រុមសង្ឃក្លែងក្លាយទាំងនេះបាននាព្រឹកថ្ងៃទី២៨ ខែមីនា នៅមុខសាលាខេត្តក្រចេះ ក្នុងពិធីរាប់បាតឧទ្ទិសកុសលជូនដល់បុព្វបុរសនិងវីរកងទ័ព។ បើតាមប្រធានមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ លោក ស៊ូ ស៊ែ បានបញ្ជាក់ថា ករណីនេះមិនមែនជាករណីព្រះសង្ឃបន្លំខ្លួនចូលក្នុងកម្មពិធីទេ តែជាសង្ឃក្លែងក្លាយតែម្តង កោរសក់ស្លៀកស្បង់ចីពរ។ លោកបញ្ជាក់បន្ថែមថា សង្ឃក្លែងក្លាយទាំងអស់នេះបម្រុងចូលក្នុងពិធីរាប់បាត ប៉ុន្តែដោយមានការសង្ស័យ លោកក៏បានសួរនាំ ហើយជាលទ្ធផលមានភាពមិនប្រក្រតី។ ប្រធានមន្ទីរធម្មការខេត្ត បានបន្តទៀតថា ក្នុងនាមន្ទីរជំនាញក៏បានសហការជាមួយសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ក្រុមបន្លំធ្វើជាសង្ឃទាំងនោះបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានក្លែងជាសង្ឃពិតមែនដើម្បីរកស៊ី។ បច្ចុប្បន្ន ក្រុមក្លែងខ្លួនជាសង្ឃទាំងនោះ ត្រូវបានសមត្ថកិច្ចអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ប្រព្រឹត្តិបែបនេះតទៅទៀត និងបានដោះលែងឱ្យមានសេរីភាពវិញ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14388",
  "languageVersionId": "9222",
  "visibilityVersion": "2",
  "versionToken": "a1.4N1zYSglUJVKQosHXTFKskfKYRdXEU6L3j2YWx5tHe4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។