រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អភិបាលខេត្តព្រះសីហនុ ដាក់បទបញ្ជាស្ដារប្រព័ន្ធលូ និងប្រឡាយទឹកជាបន្ទាន់ ដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង

នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញរួមមាន មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពប្រព័ន្ធលូ ប្រឡាយ និងអូរ នៅតាមទីតាំងមួយចំនួន ដែលជាចំណុចបង្កការកកស្ទះដល់លំហូរទឹក។ ការចុះពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក ដែលបណ្តាលឱ្យមានការលិចលង់នៅតំបន់មួយចំនួន និងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញរួមមាន មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពប្រព័ន្ធលូ ប្រឡាយ និងអូរ នៅតាមទីតាំងមួយចំនួន ដែលជាចំណុចបង្កការកកស្ទះដល់លំហូរទឹក។ ការចុះពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក ដែលបណ្តាលឱ្យមានការលិចលង់នៅតំបន់មួយចំនួន និងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាឱ្យមន្ត្រីជំនាញអនុវត្តវិធានការជាបន្ទាន់ ដោយស្ដារ និងកែលម្អប្រព័ន្ធលូ ប្រឡាយ និងផ្លូវទឹកឱ្យអាចដំណើរការឡើងវិញបានល្អ ដើម្បីធានាលំហូរទឹកមានប្រសិទ្ធភាព កាត់បន្ថយការកកស្ទះ និងទប់ស្កាត់ការជន់លិចនៅពេលមានភ្លៀងធ្លាក់ខ្លាំង។ វិធានការនេះ មានគោលបំណងការពារការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត។ ជាក់ស្តែង នៅព្រឹកថ្ងៃដដែល ឯកឧត្តមអភិបាលខេត្តបានណែនាំឱ្យមន្ត្រីជំនាញប្រើប្រាស់គ្រឿងចក្រ និងកម្លាំងការងារ ដើម្បីពន្លឿនការស្ដារ និងបើកលំហូរទឹកនៅតំបន់អាទិភាពឱ្យបានឆាប់រហ័ស ជាពិសេសនៅតាមបណ្តោយផ្លូវឯករាជ្យ និងផ្លូវ២៨ មិថុនា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ៕ រូបភាពនិងអត្ថបទ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12551",
  "languageVersionId": "4837",
  "visibilityVersion": "2",
  "versionToken": "a1.E7xMUakhuowB8gTTxiWXJmzYCwbmZXYSRz94nq_HKzM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។