រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋទាំងអស់ អំពីលេខទូរស័ព្ទ Hotline សម្រាប់ទំនាក់ទំនងសាកសួរ និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការងារសន្តិសុខ និងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត។ជាពិសេស ប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អាចទាក់ទងមកកាន់រដ្ឋបាលខេត្ត តាមរយៈលេខទូរស័ព្ទ Hotline 092 557 117 ដើម្បីរាយការណ៍ ឬផ្តល់ព័ត៌មានជូនអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមការចាំបាច់។
រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ថា រាល់ការសាកសួរ និងព័ត៌មានដែលប្រជាពលរដ្ឋផ្តល់ជូនតាមរយៈលេខទូរស័ព្ទខាងលើ នឹងត្រូវបានរក្សាការសម្ងាត់ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ពង្រឹងសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តព្រះសីហនុ។ អត្ថបទដោយ៖ សុភ័ក្រ្ត







