រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រជាពលរដ្ឋសម្រុកទៅធ្វើអត្តសញ្ញាណបណ្ណ និងបន្តសុពលភាពនៅអ៊ីអន២ និងអ៊ីអន៣

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

កាន់តែងាយស្រួល និងចំណេញពេលវេលា! ប្រជាពលរដ្ឋអាចទៅទទួលសេវាធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បន្តសុពលភាព និងទទួលយកបណ្ណបាននៅទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លសែនសុខ (អ៊ីអន២) និងអ៊ីអនម៉លមានជ័យ (អ៊ីអន៣)។

កាន់តែងាយស្រួល និងចំណេញពេលវេលា! ប្រជាពលរដ្ឋអាចទៅទទួលសេវាធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បន្តសុពលភាព និងទទួលយកបណ្ណបាននៅទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លសែនសុខ (អ៊ីអន២) និងអ៊ីអនម៉លមានជ័យ (អ៊ីអន៣)។ជាក់ស្តែង កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ទីស្នាក់ការទាំងពីរបានបន្តបម្រើសេវាជូនប្រជាពលរដ្ឋ ដើម្បីសម្រួលដល់ការបំពេញបែបបទ និងការទទួលបានឯកសារអត្តសញ្ញាណសម្រាប់ប្រើប្រាស់ក្នុងតម្រូវការប្រចាំថ្ងៃ។

សម្រាប់ម៉ោងបម្រើសេវា ប្រជាពលរដ្ឋអាចអញ្ជើញទៅទទួលសេវាបានចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៤:០០រសៀល។
គួរជម្រាបថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គឺជាឯកសារផ្លូវការដ៏សំខាន់សម្រាប់បញ្ជាក់អត្តសញ្ញាណ និងសញ្ជាតិខ្មែររបស់ប្រជាពលរដ្ឋម្នាក់ៗ ព្រមទាំងជាឯកសារចាំបាច់ក្នុងការប្រើប្រាស់សេវាសាធារណៈ និងសេវាឯកជនផ្សេងៗ ស្របតាមច្បាប់ជាធរមាន។

ក្នុងករណីមានចម្ងល់ បញ្ហាប្រឈម សំណូមពរ ឬមតិយោបល់ពាក់ព័ន្ធនឹងការងារអត្តសញ្ញាណកម្ម ប្រជាពលរដ្ឋអាចទាក់ទងតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ ១២៧១ រៀងរាល់ម៉ោងធ្វើការ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ឬតាមប្រព័ន្ធទំនាក់ទំនងផ្សេងៗ។

ការផ្តល់សេវានៅតាមផ្សារទំនើបនេះ គឺជាការសម្រួលបន្ថែមដល់ប្រជាពលរដ្ឋ ដោយអាចទទួលបានសេវាអត្តសញ្ញាណកម្មកាន់តែងាយស្រួល និងឆាប់រហ័ស៕
អត្ថបទដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…