រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅច្រកគីឡូ១៣ ក្រោយបទឈប់បាញ់

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជា បានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចុះបំពេញបេសកកម្មសង្កេតការណ៍ និងផ្ទៀងផ្ទាត់ការអនុវត្តវិធានការនានាតាមសេចក្តីប្រកាសរួម ព្រមទាំងរាយការណ៍ពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន។ បេសកកម្មនេះធ្វើឡើងនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

គួរបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ ត្រូវបានបិទតាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ មកម្ល៉េះ ក្រោយភាគីថៃសម្រេចបិទដោយឯកតោភាគី។ ការចុះពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាននាពេលនេះ គឺជាផ្នែកមួយនៃការតាមដាន និងផ្ទៀងផ្ទាត់ការគោរពកាតព្វកិច្ច ព្រមទាំងវិធានការដែលមានចែងក្នុងកិច្ចព្រមព្រៀងរួម ដើម្បីវាយតម្លៃស្ថានភាព និងជំរុញការរក្សាសន្តិភាពតាមតំបន់ព្រំដែន។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានអះអាងជាថ្មីពីការប្តេជ្ញាចិត្តក្នុងការគោរព និងអនុវត្តកិច្ចព្រមព្រៀងដោយពេញលេញ និងខ្ជាប់ខ្ជួន រួមមាន សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និង ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត៕ដោយ៖សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…