រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឧត្តមនាវីឯក ទៀ សុខា អញ្ជើញចូលរួមបើកកម្មវិធីពិព័រណ៍កងទ័ពជើងអាកាសសិង្ហបុរីលើកទី១០

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញចូលរួមពិធីបើកកម្មវិធីពិព័រណ៍កងទ័ពជើងអាកាសសិង្ហបុរី លើកទី១០ ក្រោមអធិបតីភាព ឯកឧត្តម Chan Chun Sing រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋសិង្ហបុរី និងឯកឧត្តម Jeffrey Siow រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូន។

ពិធីនេះបានប្រព្រឹត្តទៅនៅសាធារណរដ្ឋសិង្ហបុរី នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងកងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធជាច្រើន មកពីបណ្តាប្រទេសនានា៕ ដោយ៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…