ក្រសួងបរិស្ថាន បានប្រកាសព្រមានអនុវត្តច្បាប់ចំពោះជនដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ គប់គិតគា្នធ្វើសកម្មភាពចាក់ដី និងទន្ទ្រានដីព្រៃកោងកាងក្នុងតំបន់ធនធានធម្មជាតិស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង យកជាកម្មសិទ្ធិ ដោយគ្មានការអនុញ្ញាត។
បើតាមលិខិតរបស់ក្រសួងបរិស្ថានចេញនៅថ្ងៃទី២៣ ខែកុម្ភៈ បានឱ្យដឹងថា ការគប់គិតគ្នាធ្វើសកម្មភាពចាក់ដី និងទន្ទ្រានដីព្រៃកោងកាងយកជាកម្មសិទ្ធិ ដោយពុំមានការអនុញ្ញាតពីរាជរដ្ឋាភិបាលត្រូវបានចាត់ទុកថា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ឆ្នាំ ទៅ៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ១០០,០០០,០០០ (មួយរយលាន) រៀល ទៅ៥០០,០០០,០០០ (ប្រាំរយលាន)រៀល ចំពោះបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើសនឹងចំណុច ដ ន មាត្រា៨៥០ និងជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ១០ (ដប់) ឆ្នាំ ចំពោះបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើសនឹងចំណុច ច នៃមាត្រា៨៥១៕
ដោយ៖ ង៉ែត ពិសាន្ត







