
កម្ពុជាបដិសេធការចោទប្រកាន់ថៃថាដ្រូនជាង២៥០គ្រឿងហោះឆ្លងព្រំដែន
ក្រសួងការពារជាតិកម្ពុជាបានបដិសេធនៅថ្ងៃទី២៩ ខែធ្នូ ចំពោះការចោទប្រកាន់ថៃថាដ្រូនជាង២៥០គ្រឿងហោះពីកម្ពុជាចូលថៃ។ ក្រសួងបញ្ជាក់ការប្ដេជ្ញាអនុវត្តបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាព ហើយថាគ្មានការបង្ហោះដ្រូនបែបនោះទេ។









