រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

សៀមរាបក្លាយជាវេទិកាសាមគ្គី៖ អ្នកជិះកង់ជាង ២,០០០ នាក់ មកពី ២០ ជាតិសាសន៍ រួមគ្នាធ្វើសប្បុរសធម៌ “រួមគ្នាដើម្បីកម្ពុជា”

ព្រឹត្តិការណ៍ជិះកង់មនុស្សធម៌នៅសៀមរាបថ្ងៃទី២៨ ខែធ្នូ មានអ្នកចូលរួមប្រមាណជាង២០០០នាក់ពី២០ជាតិសាសន៍។ រដ្ឋមន្ត្រីទេសចរណ៍លោកហួត ហាក់បញ្ជាក់គោលបំណងពង្រឹងសាមគ្គីភាព និងជួយគ្រួសារជនភៀសសឹកដែលជួបការលំបាក។

ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសអាម៉េរិក ស្វាគមន៍បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ

តាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសអាម៉េរិកថ្ងៃទី២៧ ខែធ្នូ លោកMarco Rubioស្វាគមន៍បទឈប់បាញ់កម្ពុជា–ថៃ និងអំពាវនាវឱ្យគោរពការប្តេជ្ញាចិត្តភ្លាមៗ ព្រមទាំងអនុវត្តពេញលេញតាមលក្ខខណ្ឌកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ។

ក្រសួងការពារជាតិបញ្ជាក់៖ ស្ថានការណ៍ជួរមុខស្ងប់ស្ងាត់ ក្រោយកម្ពុជា–ថៃអនុវត្តបទឈប់បាញ់ជាបន្ទាន់

អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រីម៉ាលី សុជាតាបញ្ជាក់ថា គិតត្រឹមម៉ោង១៦ថ្ងៃទី២៧ ខែធ្នូ ជួរមុខស្ងប់ស្ងាត់ ក្រោយបទឈប់បាញ់ចាប់ពីម៉ោង១២ថ្ងៃត្រង់។ កងកម្លាំងកម្ពុជាបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់។

ទោះខ្លួនជិតដល់ថ្ងៃបញ្ចប់ពីប្រធានអាស៊ានឯកឧត្តមអាន់វ៉ាសាទរបទឈប់បាញ់កម្ពុជា-ថៃ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ា អ៊ីប្រាហ៊ីមស្វាគមន៍បទឈប់បាញ់កម្ពុជា–ថៃ ខណៈតួនាទីប្រធានអាស៊ានឆ្នាំ២០២៥នៅសល់៤ថ្ងៃ។ លោកលើកពីការអត់ធ្មត់ ការផ្ទៀងផ្ទាត់ដោយAOT និងទំនាក់ទំនងការពារជាតិផ្ទាល់ ហើយសង្ឃឹមការអនុវត្តដោយស្មោះត្រង់។

វីរយោធិនកម្ពុជា១៨រូបនឹងត្រូវដោះលែង ក្រោយបទឈប់បាញ់ត្រូវបានគោរពពេញលេញ៧២ម៉ោង

យោងសេចក្តីប្រកាសរួមGBCថ្ងៃទី២៧ ខែធ្នូ ទាហានកម្ពុជា១៨រូបនឹងត្រូវបញ្ជូនត្រឡប់ក្រោយបទឈប់បាញ់ចាប់ពីថ្ងៃត្រង់ត្រូវបានគោរពពេញលេញ៧២ម៉ោង។ សេចក្តីរាយការណ៍បញ្ជាក់ថា ព្រឹកនោះពួកគេត្រូវបានឃុំគ្រង១៥១ថ្ងៃហើយ។

ស្ថានទូតម៉ាឡេស៊ីប្រាប់ពលរដ្ឋខ្លួនឱ្យចៀសវាងការធ្វើដំណើរមិនចាំបាច់ទៅព្រំដែនកម្ពុជាខណៈថៃបាញ់ប្រហារកាន់តែខ្លាំង

តាម Bernama ថ្ងៃទី២៦ ខែធ្នូ ស្ថានទូតម៉ាឡេស៊ីណែនាំពលរដ្ឋក្នុងកម្ពុជាឱ្យចៀសវាងដំណើរមិនចាំបាច់ទៅខេត្តព្រំដែន៦ តាមដានប្រភពព័ត៌មានទុកចិត្តបាន និងអនុវត្តតាមការណែនាំមូលដ្ឋាន។

ក្លិបអ្នកកាសែតកម្ពុជា បានចែកអាវក្រោះ និងមួកសុវត្ថិភាពដល់អ្នកសារព័ត៌មាន ដើម្បីការពារសុវត្ថិភាពពេលបំពេញការងារនៅព្រំដែនកម្ពុជា-ថៃ

ក្លិបអ្នកកាសែតកម្ពុជាចែកអាវក្រោះនិងមួកសុវត្ថិភាពដល់អ្នកសារព័ត៌មាន៥៧រូបពី៣៦ស្ថាប័ន ថ្ងៃទី២៦ ខែធ្នូ។ លោក ពុយ គា ថាមិនទាន់គ្រប់តម្រូវការ ហើយនឹងស្វែងរកជំនួយបន្ថែម។