
បង្ក្រាបទីតាំងសង្ស័យឆបោកនៅបាវិត ឃាត់ខ្លួនជនជាតិវៀតណាម៣១នាក់ និងចិន២នាក់
អាជ្ញាធរបានឆែកឆេរវីឡាសង្ស័យប្រព្រឹត្តឆបោកអនឡាញនៅក្រុងបាវិត ថ្ងៃទី១៥ ខែកក្កដា និងឃាត់ខ្លួនជនសង្ស័យ៣៣នាក់ រួមមានជនជាតិវៀតណាម៣១នាក់ និងបុរសចិន២នាក់ ដោយមានស្ត្រីសរុប៣នាក់។ ឧបករណ៍និងសារធាតុគ្រីស្តាល់សង្ស័យគ្រឿងញៀនត្រូវបានដកហូតទៅពិនិត្យ ហើយវីឡាត្រូវបិទបណ្តោះអាសន្ន។









