រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍ពីរដ្ឋាភិបាលឆែក ឆ្នាំ២០២៦ ឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹង ដើម្បីក្លាយជាមូលធនមនុស្ស

ក្រសួងការងារបានជួបនិស្សិតអាហារូបករណ៍រដ្ឋាភិបាលឆែកឆ្នាំ២០២៦ ចំនួន១៨នាក់ ក្នុងនោះស្រី៧នាក់ នៅថ្ងៃទី៩ ខែកក្កដា។ និស្សិតគ្រោងទៅសិក្សាថ្នាក់អនុបណ្ឌិតនិងបណ្ឌិតនាខែកញ្ញា ហើយត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍសមត្ថភាព និងវិលមករួមចំណែកអភិវឌ្ឍកម្ពុជា។

ក្រសួងការងារជំរុញសហជីពពង្រឹងភាពជាដៃគូដើម្បីរក្សាបរិយាកាសការងារល្អ

ក្រសួងការងារបានអំពាវនាវឱ្យសហព័ន្ធសហជីពពង្រឹងភាពជាដៃគូជាមួយនិយោជក គោរពច្បាប់ និងការពារផលប្រយោជន៍ស្របច្បាប់របស់កម្មករ។ ក្នុងជំនួបថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីបានជំរុញកិច្ចសន្ទនា ការដោះស្រាយវិវាទទាន់ពេល និងការផ្សព្វផ្សាយកម្មវិធីបណ្ដុះបណ្ដាលជំនាញ។

សម្តេច ហ៊ុន សែន រំលឹកដំណើររបស់កម្ពុជាឆ្ពោះទៅរកសន្តិភាព

ក្នុងសុន្ទរកថានៅខេត្តស្ទឹងត្រែង ថ្ងៃទី៩ ខែកក្កដា សម្តេច ហ៊ុន សែន បានរំលឹកដំណើរពីសង្គ្រាមទៅសន្តិភាព ដោយលើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងនយោបាយឈ្នះឈ្នះ។ សម្តេចថា សន្តិភាពពេញលេញជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

អគ្គិភ័យឆាបឆេះជាន់ទី៤៣ អាគារ WEALTH MANSION នៅជ្រោយចង្វារ ខណៈក្រុមជាងកំពុងដេគ័រ

អគ្គិភ័យបានឆាបឆេះជាន់ទី៤៣ នៃអគារ WEALTH MANSION នៅជ្រោយចង្វារ វេលាម៉ោង២:២០រសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ខណៈជាងកំពុងដេគ័រ។ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ហើយមូលហេតុកំពុងស្រាវជ្រាវ។ ពេលរាយការណ៍ មិនទាន់មានព័ត៌មានអំពីអ្នករបួសឬស្លាប់។

ក្រសួងពាណិជ្ជកម្ម កំពុងរកដំណោះស្រាយ ដើម្បីពង្រីកឱកាសនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ កាន់តែច្រើន!

ក្រុមការងារជំរុញការនាំចេញ ក្រោមការដឹកនាំរបស់រដ្ឋលេខាធិការ សំហេង បូរ៉ា បានប្រជុំថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ពិនិត្យការងារឆមាសទី១ និងទិសដៅឆមាសទី២។ កិច្ចប្រជុំពិភាក្សាបញ្ហាប្រឈម ការពង្រីកទីផ្សារ និងការត្រៀមចូលរួម SIAL Paris 2026។