រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

មន្រ្តីជំនាញបន្តចុះពិនិត្យផលិតផលនិងម្ហូបអាហារនៅតាមផ្សារ តូបលក់ទំនិញនិងម៉ាត៤៦ទីតាំងក្នុងរាជធានី-ខេត្តចំនួន៧

មន្ត្រី ក.ប.ប. បានពិនិត្យផលិតផលនៅផ្សារ៩ និងទីតាំងលក់ផ្សេង៣៧ ក្នុងរាជធានី-ខេត្ត៧ ដោយយកសំណាក៨០ និងដកហូតផលិតផលមិនអនុលោម៤០,៥៧គីឡូក្រាម។ គំរូស្រាស៣ត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ ហើយមានការអប់រំជ្រើសរើសអាហារសុវត្ថិភាព និងណែនាំសេវា១២៦៦។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តស្ទឹងត្រែង

សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជួបក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។

ក្រសួងការងារ និងក្រុមហ៊ុនដាណឺម៉ាក ចុះកិច្ចព្រមពៀងបង្កើតភាពជាដៃគូក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈតាមស្តង់ដាអន្តរជាតិ!

ក្រសួងការងារនិងក្រុមហ៊ុន Scan Industrial Services (Cambodia) ចុះ MoA ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ស្ដីពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកម្លាំងពលកម្ម។ ភាពជាដៃគូផ្ដោតលើ TVET និងការលើកកម្ពស់ជំនាញវិស្វកម្មលោហៈនិងផ្សារដែកនៅវិទ្យាស្ថាន ITI ឱ្យស្របតាមស្តង់ដាអន្តរជាតិ។

ឯកឧត្តម ប៉ែន បូណា អញ្ជើញចូលរួមធ្វើជំរឿន ដើម្បីអនុវត្តន៍គោលនយោបាយកំណែទម្រង់មុខងារសាធារណៈរបស់រាជរដ្ឋាភិបាល!

ឯកឧត្តម ប៉ែន បូណា និងមន្ត្រីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចូលរួមយុទ្ធនាការជំរឿនមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៦ដល់៩ ខែកក្កដា ឆ្នាំ២០២៦។ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្ត្រីនេះ គាំទ្រកំណែទម្រង់មុខងារសាធារណៈ និងការគ្រប់គ្រងកម្លាំងការងារ។

ខេត្តព្រះសីហនុ បន្តរឹតបន្តឹងសុវត្ថិភាពផ្លូវថ្នល់! នគរបាលចុះរៀបចំរថយន្តធុនធ្ងន់ និងពិនិត្យអ្នកបើកបរលើសារធាតុញៀន-ជាតិស្រវឹង

នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បន្តរៀបចំរថយន្តធុនធ្ងន់ឈប់ចតគ្មានសណ្តាប់ធ្នាប់ និងត្រួតពិនិត្យអ្នកបើកបរលើសារធាតុញៀននិងជាតិស្រវឹង នៅតំបន់ឆ្នេរព្រែកត្រែង តាមផ្លូវតិរៈវិថីសម្តេចតេជោ ហ៊ុន សែន។ ប្រតិបត្តិការនេះមានគោលដៅបង្កើនសុវត្ថិភាពនិងកាត់បន្ថយហានិភ័យគ្រោះថ្នាក់។

គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី៧-៦ព្រឹកនេះ! មានពលរដ្ឋភៀសសឹកចំនួន ២០.៩២៣នាក់ ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយ

តាមក្រសួងមហាផ្ទៃ ក្នុងរយៈពេលពីម៉ោង៦ព្រឹកថ្ងៃទី៧ ដល់ម៉ោង៦ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ មានជនភៀសសឹក២០.៩២៣នាក់ ក្នុងនោះស្ត្រី១០.៦៧៤នាក់និងកុមារ៦.០៦៦នាក់ នៅមិនទាន់អាចត្រឡប់ផ្ទះបាន ក្នុងចំណោមជនភៀសសឹកសរុបជាង៦៤ម៉ឺននាក់។

ក្រសួងសាធារណការ ចុះផ្ទៀងផ្ទាត់ជញ្ជីងចល័តតាគោក ក្រោយអាជីវករចោទថា «ធ្វើស៊ីគីឡូ» រកឃើញជញ្ជីងក្រុមហ៊ុនមួយខុសជាង ២តោន

ក្រសួងសាធារណការនិងមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ បានពិនិត្យជញ្ជីងចល័តអ្នកលឿង-តាគោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោយមានការតវ៉ាពីអាជីវករ។ តាមរបាយការណ៍ ជញ្ជីងក្រុមហ៊ុនមួយខុសពីជញ្ជីងក្រសួងជាង២តោន ហើយអាជ្ញាធរអំពាវនាវឱ្យដេប៉ូស្នើសុំផ្ទៀងផ្ទាត់ជញ្ជីង។

ឯកឧត្តម ហេង សួរ៖ ច្បាប់ស្តីពី «សុវត្ថិភាព និងសុខភាពការងារ»នឹងក្លាយជាគ្រឹះដ៏រឹងមាំ ធានារាល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

រដ្ឋមន្ត្រីការងារ ហេង សួរ បានដឹកនាំសិក្ខាសាលាត្រីភាគីលើកទី២ លើសេចក្តីព្រាងច្បាប់សុវត្ថិភាពនិងសុខភាពការងារ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ ការពិគ្រោះផ្ដោតលើធាតុចូលពីរដ្ឋ និយោជកនិងកម្មករ ដើម្បីកែលម្អសេចក្តីព្រាងនិងគាំទ្រការងារប្រកបដោយសុវត្ថិភាព។