រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ MSMEs នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ជំរុញសមត្ថភាពប្រកួតប្រជែងសហគ្រាសកម្ពុជា

គណៈប្រតិភូ MISTI បានទៅប៉េកាំងនៅថ្ងៃទី២ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិភាក្សាជាមួយភាគីចិនអំពីការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ព្រមទាំងឱកាសសហការលើការបណ្តុះធុរកិច្ចនិងផ្ទេរបច្ចេកវិទ្យា។

ក្រសួងព័ត៌មាន ព្រមានអំពីគណនី Telegram ក្លែងក្លាយ ប្រើឈ្មោះ និងរូបថតរដ្ឋមន្ត្រី ដើម្បីប្រព្រឹត្តអំពើឆបោក

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មានព្រមានថា មានគណនី Telegram ក្លែងក្លាយប្រើឈ្មោះនិងរូបថតរដ្ឋមន្ត្រី នេត្រ ភក្ត្រា។ ក្រសួងកំពុងសហការស្រាវជ្រាវ និងអំពាវនាវកុំឱ្យជឿឬធ្វើប្រតិបត្តិការជាមួយគណនីមិនផ្លូវការ ហើយត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន។

សម្ដេចតេជោ ហ៊ុន សែន៖ និវត្តជននៃក្រសួងអប់រំ មិនស្ថិតក្រោមសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយសារមានសមាគមផ្ទាល់ខ្លួនរួចហើយ

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងខេត្តក្រចេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា និវត្តជនជាមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មិនស្ថិតក្រោមការគ្របដណ្ដប់របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយសារវិស័យអប់រំមានសមាគមផ្ទាល់ខ្លួនរួចហើយ។

អភិបាលស្រុកព្រៃនប់ អញ្ជើញបើកស្រោមវិញ្ញាសាប្រឡងបឋមភូមិ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន វាលរេញ ដោយតម្លាភាព និងសុវត្ថិភាព

នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ អភិបាលស្រុកព្រៃនប់បានអញ្ជើញបើកស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន វាលរេញ និងជូនពរបេក្ខជនឱ្យប្រឡងដោយទំនុកចិត្ត និងគោរពវិន័យមណ្ឌលប្រឡង។

ឧត្តមសេនីយ៍ត្រី និត ណារ៉ុង អំពាវនាវកុំចែករំលែកព័ត៌មានព្រំដែនគ្មានប្រភពផ្លូវការ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ

លោកឧត្តមសេនីយ៍ត្រី និត ណារ៉ុង បានអំពាវនាវតាមបណ្តាញសង្គមនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ឱ្យប្រជាពលរដ្ឋជៀសវាងចែករំលែកព័ត៌មានព្រំដែនដែលមិនទាន់មានការបញ្ជាក់ជាផ្លូវការ។