
កម្ពុជាពិភាក្សាបង្កើតសហព័ន្ធធុរេន ខណៈការនាំចេញទៅចិនកើនឡើង
ក្រសួងពាណិជ្ជកម្មកំពុងពិភាក្សាលទ្ធភាពបង្កើតសហព័ន្ធធុរេនកម្ពុជា ដើម្បីសម្របសម្រួលខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។ ក្នុង ៧ ខែដំបូងឆ្នាំ២០២៦ កម្ពុជានាំចេញធុរេនស្រស់ទៅចិន ៥,៧៣៨ តោន ជិត ៤០ ដងនៃបរិមាណពេញឆ្នាំ២០២៥។









