រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

រដ្ឋមន្ត្រីការងារជំរុញឱ្យការប្រកួតជំនាញក្លាយជា «ចលនាជាតិ» ពង្រឹងមូលធនមនុស្សកម្ពុជាឈានទៅប្រកួតលើឆាកអន្តរជាតិ!

រដ្ឋមន្ត្រីការងារ ហេង សួរ បានបើកការប្រកួតជំនាញថ្នាក់ជាតិលើកទី១០ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ និងជំរុញការចូលរួមទូលំទូលាយ។ ការប្រកួតមានបេក្ខជន១១២នាក់ មកពីគ្រឹះស្ថាន២០ លើជំនាញ១២។

ទឹកជំនន់កំពុងបន្តធ្ងន់ធ្ងរ! តំបន់ជាច្រើនក្នុងកម្ពុជារងគ្រោះ ហ៊ុន ម៉ាណែត ចុះដឹកនាំការសង្គ្រោះផ្ទាល់នៅកន្លែងកើតហេតុ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចុះពិនិត្យគ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែកញ្ញា និងដាក់សុវត្ថិភាពប្រជាជនជាអាទិភាព។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាយការណ៍ថា គ្រួសារប្រមាណ៤៤.៩០០នៅខេត្តចំនួន១០រងផលប៉ះពាល់ និង៣.៦៨៥គ្រួសារត្រូវបានជម្លៀស។

កក្រើកទីផ្សារម៉ាឡេស៊ី!ក្រសួងពាណិជ្ជកម្មកម្ពុជា នាំយកសក្តានុពលខ្មែរឆ្ពោះទៅកាន់វេទិកាហាឡាលលំដាប់ពិភពលោក MIHAS 2026

គណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជាបានចូលរួម GHaS 2026 និង MIHAS លើកទី២២ នៅគូឡាឡាំពួរ ពិភាក្សាជាមួយ MATRADE និងតំណាងធុរកិច្ចអំពីការពង្រីកទីផ្សារផលិតផលខ្មែរ និងចុះពិនិត្យអង្ករខ្មែរដាក់លក់នៅ KK Super Mart។

ការត្រួតពិនិត្យតឹងរ៉ឹង! កម្ពុជាបង្ការបង្រ្កាបល្បែងស៊ីសងតាមអនឡាញខុសច្បាប់ រោងល្បែងកាស៊ីណូតាមព្រំដែនឆ្លងកាត់ការត្រួតពិនិត្យធំ

អាជ្ញាធរខេត្តមណ្ឌលគិរីបានត្រួតពិនិត្យទីតាំង៣តាមព្រំដែន និងតម្រូវឱ្យបញ្ឈប់ល្បែងអនឡាញខុសច្បាប់ និងអាជីវកម្មគ្មានអាជ្ញាប័ណ្ណ។ ក្រុមហ៊ុនមួយថាបានបិទជាង៣ខែ ខណៈទីតាំងមួយទៀតចាក់សោ និងគ្មានអ្នកតំណាង ដូច្នេះមិនអាចចូលពិនិត្យបាន។

កម្ពុជា-វៀតណាម ចែករំលែកបទពិសោធន៍ អំពីការកែទម្រង់រដ្ឋបាលសាធារណៈ ការអភិវឌ្ឍទីក្រុង និងកិច្ចសហប្រតិបត្តិការទ្វេភាគី!

លោក ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូកម្ពុជា ផ្លាស់ប្តូរបទពិសោធន៍ជាមួយថ្នាក់ដឹកនាំទីក្រុងហៃហ្វុង និង VNPT លើរដ្ឋបាលសាធារណៈ ការអភិវឌ្ឍទីក្រុង និងទូរគមនាគមន៍ ព្រមទាំងទស្សនាសារមន្ទីរនៅវៀតណាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ

សម្តេច ហ៊ុន ម៉ាណែត បានចុះពិនិត្យទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅបន្ទាយមានជ័យ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ តាមសេចក្តីរាយការណ៍ គ្រួសារជាង៣,០០០រងផលប៉ះពាល់ និងជាង១,៤០០ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។