អ្នកលេងគុនចម្រុះកម្ពុជា៥រូប ធ្វើដំណើរទៅប្រកួតជើងឯកអាស៊ី និងជម្រុះកីឡាអាស៊ី ឆ្នាំ២០២៦ នៅចិនកីឡាករ-កីឡាការិនីយុទ្ធគុនចម្រុះកម្ពុជា៥រូប ត្រៀមចូលរួមជើងឯកអាស៊ីលើកទី៣ និងការប្រកួតជម្រុះកីឡាអាស៊ី នៅទីក្រុង Luzhou ប្រទេសចិន ចាប់ពីថ្ងៃទី៩ ដល់១១ ខែមករា។2026-01-09KPS99TV
អភិបាលក្រុងព្រះសីហនុហាមដាច់ខាតអ្នកលក់ដូរតាមឆ្នេរឆ្លៀតឱកាសលក់កោរភ្ញៀវទេសចរលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានហាមដាច់ខាតការលក់កោរភ្ញៀវទេសចរតាមឆ្នេរ និងព្រមានចាត់វិធានការដោយគ្មានការលើកលែង ព្រមទាំងណែនាំឱ្យឈប់ទុកសម្ភារចោលលើឆ្នេរសាធារណៈ។2026-01-09KPS99TV
កម្ពុជាថា ដ្រូនថៃបានចូលដែនអាកាសរបស់ខ្លួន និងអះអាងថានឹងចាត់ការតាមច្បាប់ក្រសួងមហាផ្ទៃកម្ពុជាបានជូនដំណឹងនៅយប់ថ្ងៃទី៨ ខែមករាថា ដ្រូនថៃបានចូលដែនអាកាសកម្ពុជាចំនួន២៧លើក ចាប់ពីយប់ថ្ងៃទី៧ ដល់ព្រឹកថ្ងៃទី៨។ កម្ពុជាថាបានហាមបង្ហោះដ្រូននៅខេត្តជាប់ព្រំដែន និងអនុញ្ញាតឱ្យយោធាប្រើប្រព័ន្ធប្រឆាំងដ្រូននៅពេលចាំបាច់។2026-01-09KPS99TV
វិស័យទេសចរណ៍កម្ពុជា បន្តរក្សាភាពធន់ និងពង្រឹងសមត្ថភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ស្របតាមបរិបទពិភពលោកដែលប្រែប្រួលឥតឈប់ឈរឯកឧត្តម ហួត ហាក់ បានដឹកនាំកិច្ចប្រជុំលើកទី៨ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នៅថ្ងៃទី៨ ខែមករា ដើម្បីបូកសរុបឆ្នាំ២០២៥ វាយតម្លៃបញ្ហាប្រឈម និងកំណត់ទិសដៅឆ្នាំ២០២៦។2026-01-09KPS99TV
ជនសង្ស័យឆបោកដែលចិនតាមចាប់ ពាក់ព័ន្ធប្រាក់ប្រមាណ២២លានយ័ន ត្រូវចាប់ខ្លួននៅបាងកកប៉ូលិសអន្តោប្រវេសន៍ថៃបានចាប់បុរសចិនអាយុ៤៩ឆ្នាំ ត្រកូល Zhu នៅបាងកកថ្ងៃទី៨ ខែមករា ពាក់ព័ន្ធការសង្ស័យឆបោក និងជំរិតប្រាក់ប្រមាណ២២លានយ័ន។ ថៃកំពុងដោះស្រាយតាមនីតិវិធី និងគ្រោងពិភាក្សាការប្រគល់ជាមួយចិន។2026-01-09KPS99TV
នាយរងប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ម្នាក់នឹងត្រូវរងវិន័យបើរកឃើញកំហុសក្នុងករណីមិនទទួលពាក្យបណ្តឹងរបស់យុវជនម្នាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសួរនាំបំភ្លឺករណីយុវជនចោទប្រកាន់នាយរងប៉ុស្តិ៍បឹងទំពន់ទី១ថាមិនទទួលពាក្យបណ្តឹង ប្រើពាក្យមិនសមរម្យ និងបោចសក់។ បើស្រាវជ្រាវឃើញល្មើសវិន័យ នឹងរាយការណ៍ដើម្បីអនុវត្តវិន័យដោយមិនលើកលែង។2026-01-08KPS99TV
អគារ GIA Norah កម្ពស់ប្រមាណ២១៥ម៉ែត្រ ចាប់ផ្ដើមសាងសង់ ដោយវិនិយោគលើស៨៥លានដុល្លារគម្រោងអគារ GIA Norah នៅតំបន់ទីក្រុងថ្មីភ្នំពេញបានចាប់ផ្ដើមសាងសង់ ដោយគ្រោងមានកម្ពស់ប្រមាណ២១៤,៨ម៉ែត្រ ៤៨ជាន់ និង២៥៣យូនីត។ ទុនវិនិយោគត្រូវបានរាយការណ៍ថាមានប្រមាណ៨៥,៤៣៥លានដុល្លារ។2026-01-08KPS99TV
រដ្ឋមន្ត្រីទេសចរណ៍ចុះពិនិត្យផ្ទាល់ «សួនតេជោសន្តិភាព» ទំនប់៩៥ ត្រៀមក្លាយជាគោលដៅទេសចរណ៍ថ្មីដ៏ទាក់ទាញនៅព្រះវិហារឯកឧត្តម ហួត ហាក់ និងឯកឧត្តម គីម រិទ្ធី បានចុះពិនិត្យ «សួនតេជោសន្តិភាព» ទំនប់៩៥ នៅថ្ងៃទី៧ ខែមករា ដើម្បីតាមដានការងារកំពុងអនុវត្ត ធានាសុវត្ថិភាព សោភ័ណភាព ភាពច្នៃប្រឌិត គុណភាព និងស្តង់ដា។2026-01-08KPS99TV
កម្ពុជាអះអាងថាយោធាថៃបន្តបង្ហោះដ្រូន២៧គ្រឿងចូលទឹកដីកម្ពុជាក្នុងខេត្តពោធិ៍សាត់និងខេត្តព្រះវិហារក្រសួងមហាផ្ទៃបានអះអាងនៅថ្ងៃទី៨ ខែមករាថា ដ្រូនថៃ២គ្រឿងបានចូលខេត្តពោធិ៍សាត់ និង២៥គ្រឿងចូលខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី៧។ ក្រសួងថាកំពុងបន្តតាមដានសភាពការណ៍ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ។2026-01-08KPS99TV
ក្តីសង្ឃឹមរបស់កូនៗវីរយុទ្ធជនពលី ទទួលបានអាហារូបករណ៍ ១០០% រហូតចប់ថ្នាក់ទី១២ ពីសាលារៀនសុវណ្ណភូមិ2026-01-08KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ