រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

ក្រោយបិទផ្លូវជាតិលេខ៣តវ៉ា!កម្មកររោងចក្រយូ ជា ឆេងបានត្រឡប់ចូលធ្វើការធម្មតាវិញហើយ

អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានឱ្យដឹងនៅថ្ងៃទី៨ ខែមករាថា កម្មកររោងចក្រ យូ ជា ឆេង បានចូលធ្វើការធម្មតាវិញ ក្រោយមន្ត្រីជាន់ខ្ពស់ដោះស្រាយការតវ៉ាបញ្ចប់កាលពីម្សិលមិញ។ កម្មករនិយោជិតអាចប្តឹង ឬផ្ដល់ដំណឹងតាមលេខ១២៨៦។

ចិនខ្ចីវត្ថុបុរាណខ្មែរចំនួន១៥០រូប ដាក់តាំងបង្ហាញនៅសារមន្ទីរ ៣ទីតាំង

កម្ពុជាផ្ដល់កម្ចីវត្ថុបុរាណសំរឹទ្ធ១៥០រូប ដាក់តាំងបង្ហាញនៅចិន៣ទីតាំង ដោយចាប់ផ្ដើមពីសារមន្ទីរខេត្តហ័រពៃនៅចុងឆ្នាំ២០២៦។ រដ្ឋមន្ត្រីវប្បធម៌គាំទ្រគម្រោង និងស្នើឱ្យថែរក្សាវត្ថុបុរាណឱ្យមានសុវត្ថិភាពខ្ពស់ក្នុងពេលខ្ចី។

ធនាគារជាតិ៖ អ្នកដាក់ប្រាក់នៅធនាគារព្រីនស៍ត្រូវរៀបចំឯកសារដកប្រាក់តាមលំដាប់អាទិភាពច្បាប់

ធនាគារជាតិបានជូនដំណឹងនៅថ្ងៃទី៨ ខែមករាថា អតិថិជនធនាគារព្រីនស៍ត្រូវរៀបចំឯកសារដកប្រាក់តាមលំដាប់អាទិភាពស្របច្បាប់ និងបន្តសងប្រាក់កម្ចី។ ក្រុមហ៊ុនម៉ូរីសុនកាក់គ្រប់គ្រងប្រតិបត្តិការ និងទ្រព្យសម្បត្តិ ខណៈសេវាធនាគារថ្មីត្រូវបានផ្អាក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កម្ពុជា នឹងមានរោងចក្រផលិតស៊ីម៉ងត៍ថ្មីមួយទៀត នៅខេត្តក្រចេះ ជាមួយទុនវិនិយោគប្រមាណ ២៨៦ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យដឹងថា រោងចក្រស៊ីម៉ងត៍ថ្មីនៅក្រចេះមានទុនប្រមាណ២៨៦លានដុល្លារ និងអាចបង្កើតការងារប្រមាណ៤២០កន្លែង។ រោងចក្រគ្រោងដំណើរការចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។

សន្តិភាព មិនបានកើតមានឡើងដោយចៃដន្យទេ ប៉ុន្តែបង្កើតឡើងពីការពលិកម្មពិតប្រាកដលើសមរភូមិពិតប្រាកដ របស់អតីតយុទ្ធជនរបស់យើង

លោក ឈួរ សុបញ្ញា បានចុះសួរសុខទុក្ខអតីតយុទ្ធជន សា គឹមសាន នៅកំពង់ស្ពឺថ្ងៃទី៧ ខែមករា។ លោករំលឹកពីការពលិកម្មរបស់អតីតយុទ្ធជន និងការទទួលខុសត្រូវរបស់អ្នកជំនាន់ក្រោយក្នុងការថែរក្សាពួកគាត់ជាប្រចាំ។

អាជ្ញាធរខេត្តកោះកុងហាមប្រជានេសាទចូលក្នុងតំបន់ដែលថៃគ្រប់គ្រងក្រោយអ្នកនេសាទខ្មែរ៤នាក់ត្រូវបានថៃចាប់ខ្លួន!

អភិបាលខេត្តកោះកុង លោកស្រី ឈី វ៉ា ណែនាំឱ្យប្រជានេសាទនៅជិតៗក្នុងដែនសមុទ្រកម្ពុជា និងកុំចូលជ្រៅទៅតំបន់ថៃគ្រប់គ្រង។ លោកស្រីថា អាជ្ញាធរកំពុងសម្របសម្រួលនាំអ្នកនេសាទ៤នាក់ត្រឡប់មកវិញ។