រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ចាប់ផ្តើមដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានជម្រាបថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ យុវជនដែលមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។

កម្ពុជា-អង្គការសហប្រជាជាតិ ជួបពិភាក្សាការងារនៅញូវយ៉ក ផ្តោតលើភាពជាដៃគូយូរអង្វែង និងបច្ចុប្បន្នភាពព្រំដែនកម្ពុជា-ថៃ

នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន បានជួបលោក António Guterres នៅញូវយ៉ក ដើម្បីពិភាក្សាភាពជាដៃគូកម្ពុជា-អង្គការសហប្រជាជាតិ និងបច្ចុប្បន្នភាពព្រំដែនកម្ពុជា-ថៃ។

ថ្ងៃនេះបិណ្ឌទី១ ៖ដំណើររឿងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ៖ ឫសគល់នៃប្រពៃណី សទ្ធា និងការដឹងគុណរបស់ខ្មែរ

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌមានរយៈពេល១៥ថ្ងៃ សម្រាប់ការប្រគេនចង្ហាន់ ឧទ្ទិសកុសលដល់បុព្វការីជន និងជួបជុំគ្រួសារ។ អត្ថបទនេះរៀបរាប់អត្ថន័យប្រពៃណី និងការរៀបចំវេនបិណ្ឌ ព្រមទាំងកិច្ចវត្តពេលទៀបភ្លឺ។

កម្ពុជា-ចិន សហការគ្នា! កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកបន្តដំឡើងកម្រិត ការឆបោកតាមប្រព័ន្ធអេឡិចត្រូនិកនឹងក្លាយជាគោលដៅបង្ក្រាប

នៅថ្ងៃទី២៤ ខែកញ្ញា លោក ស សុខា និងលោក យ៉ាង វីលីន បានជួបពិភាក្សា និងចុះហត្ថលេខាលើផែនការអនុវត្តច្បាប់ ដោយផ្តោតលើការឆបោកតាមទូរស័ព្ទនិងអ៊ីនធឺណិត និងឧក្រិដ្ឋកម្មឆ្លងដែន។

ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីថៃ លិចលង់នៅប៉ោយប៉ែត ពលរដ្ឋជាង ៨០០គ្រួសារ ត្រូវជម្លៀសខ្លួនទៅទីទួលសុវត្ថិភាព

តាមសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី២៦ ខែកញ្ញា ជំនន់ទឹកភ្លៀង និងទឹកពីប្រទេសថៃបានបង្ខំឱ្យពលរដ្ឋ៨៥០គ្រួសារនៅប៉ោយប៉ែតជម្លៀសទៅទីទួលសុវត្ថិភាព។ អាជ្ញាធរខេត្តបន្ទាយមានជ័យបានត្រៀមកម្លាំងសង្គ្រោះ និងក្រុមគ្រូពេទ្យ។