រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

ស្វាយរៀង ក្លាយជាខេត្តដំបូងគេដែលបើកព្រឹត្តិការណ៍រត់ភ្លើងគប់កីឡាជាតិ ឆ្នាំ២០២៦ ជាមួយបរិយាកាសអធិកអធម

ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ បានប្រព្រឹត្តទៅនៅក្រុងស្វាយរៀង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមប្រមាណ ២,០០០នាក់ និងផ្លូវរត់ប្រវែងប្រមាណ ៣,៥៥០ម៉ែត្រ។

អាជ្ញាធរ និងក្រសួងបរិស្ថាន បង្កើនវិធានការសង្គ្រោះបន្ទាន់ ទប់ស្កាត់ការជ្រាបប្រេង និងស្តារបរិស្ថាន ក្រោយឧបទ្ទវហេតុរថភ្លើងក្រឡាប់នៅបាត់ដំបង

ក្រោយឧបទ្ទវហេតុរថភ្លើងដឹកប្រេងក្រឡាប់នៅបាត់ដំបង កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរបានបន្ថែមវិធានការទប់ស្កាត់សំណល់ប្រេង ប្រមូលកាកសំណល់ប្រឡាក់ប្រេង និងណែនាំប្រជាពលរដ្ឋឱ្យជៀសវាងការប៉ះពាល់សំណល់ប្រេង។

បុណ្យភ្ជុំបិណ្ឌមកដល់ហើយ! ព្រះមហាក្សត្រកម្ពុជាផ្ញើសារជូនពរដល់ប្រជាពលរដ្ឋទាំងអស់

ព្រះមហាក្សត្រ នរោត្តម សីហមុនី មានព្រះរាជសារក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ដោយលើកសរសើរការថែរក្សាប្រពៃណី និងអំពាវនាវឱ្យពង្រឹងសាមគ្គីភាព សន្តិភាព និងស្ថិរភាពសង្គម។

ព្យុះទី២៦ «ស៊ូរីហ្គាអេ» បង្កឥទ្ធិពលលើអាកាសធាតុកម្ពុជា ចាប់ពីថ្ងៃទី២៥–២៧ ខែកញ្ញា

ឥទ្ធិពលព្យុះ Surigae អាចនាំឱ្យមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែកញ្ញា ប៉ុន្តែកម្ពុជាមិនស្ថិតក្នុងគន្លងព្យុះទេ។ ភ្លៀងអាចគ្របដណ្តប់វាលទំនាប និងខ្ពង់រាបប្រមាណ៧០% និងតំបន់មាត់សមុទ្រ៦០% ខណៈរលកមានកម្ពស់០,៥០–១,៧៥ម៉ែត្រ។

លែងលើកលែងហើយ! នគរបាលសណ្ដាប់ធ្នាប់ខេត្តព្រះសីហនុ ចេញសេចក្ដីព្រមានចំពោះការយកទ្រូងផ្លូវ និងផ្លូវថ្មើរជើងធ្វើអាជីវកម្មផ្ទាល់ខ្លួន

នគរបាលសណ្ដាប់ធ្នាប់ខេត្តព្រះសីហនុអំពាវនាវឱ្យបញ្ឈប់ការយកទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងតំបន់សាធារណៈជុំវិញផ្សារ ធ្វើអាជីវកម្មផ្ទាល់ខ្លួន។ សមត្ថកិច្ចព្រមានថានឹងចាត់វិធានការរដ្ឋបាល និងច្បាប់ចំពោះអ្នកបន្តប្រព្រឹត្ត ឬមិនរាងចាល។