រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

ក្រោយលេចព័ត៌មានថាគេបើកព្រំដែនឡើងវិញស្ថាប័នជំនាញបំភ្លឺថាច្រកទ្វាព្រំដែនកម្ពុជា-ថៃនៅមិនទាន់បើកឡើងវិញទេ

ច្រកទ្វាព្រំដែនអន្តរជាតិនានា និងច្រកទ្វាតំបន់ទាំងអស់នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនៅមិនទាន់បើកដំណើរការឡើងវិញនោះទេ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ។ នេះបើតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីឆ្លើយតបទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Heng Heng ដែលបានបង្ហោះវីដេអូ និងខ្លឹមសារថា «គេបើកច្រកទ្វាព្រំដែនវិញហើយ តែមេត្តារើបន្លាលួសផង បើបើកគ្រាន់តែបន្លប់បន្លំឱ្យពលរដ្ឋភ្លេចបន្លាលួសស៊យហើយកម្ពុជា»។ដោយឡែក គណនីហ្វេសប៊ុកឈ្មោះ Heng Heng គឺជាហ្វេសប៊ុ

ទាហានថៃប្រើហិង្សាបង្ករបួសដល់ជនស៊ីវិលនិងព្រះសង្ឃកម្ពុជា២៩នាក់

កងកម្លាំងប្រដាប់អាវុធថៃ បានចូលរាយបន្លាលួសក្នុងទឹកដីកម្ពុជាសារជាថ្មី នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែកញ្ញា។ សកម្មភាពបំពាន់ដែនអធិបតេយ្យរបស់កម្ពុជាពីសំណាក់ទាហានថៃ ធ្វើឱ្យពលរដ្ឋជាច្រើនសាមគ្គីគ្នាផ្ទុះការតវ៉ាដែលនាំឱ្យទាហានថៃប្រើអំពើហឹង្សាបង្កជារបួសដល់កងទ័ព ព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជាចំនួន២៩នាក់។បើតាមប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានឱ្យដឹងថា វីរ:កងទ័ព ព្រះសង្ឍ និងប្រជា

ADBអនុម័តប្រាក់កម្ចីជាង៥២លានដុល្លារពង្រីកបណ្តាញអគ្គិសនីនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៥២,៧២ លានដុល្លារសម្រាប់ គម្រោងពង្រីកបណ្តាញអគ្គិសនីនៅកម្ពុជា។ គម្រោងនេះ នឹងបន្ថែមបណ្តាញបញ្ជូនអគ្គិសនីក្នុងប្រទេស ដើម្បីធ្វើសមាហរណកម្មថាមពលកកើតឡើងវិញបន្ថែមទៀតទៅក្នុងបណ្តាញអគ្គិសនីជាតិ និងជួយបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងជាមួយនឹងថាមពលស្អាត និងផលិតក្នុងស្រុក។ប្រទេសកម្ពុជា បានបង្កើនការផលិតអគ្គិសនីក្នុងស្រុករបស់ខ្លួន យ៉ាងឆាប់រហ័ស ដោយបន្ថែមបរិមាណផលិតទ្វេដងពី ៨,៦៨ តេរ៉ាវ៉ាត់ម៉ោងក្នុងឆ្នាំ ២០២០ ដល

ស្ថានភាពព្រំដែនកម្ពុជា-ថៃកាន់តែកើនកម្តៅក្រោយទាហានថៃចូលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រដាក់ជនស៊ីវិលនិងព្រះសង្ឃកម្ពុជារបួសជាច្រើននាក់

ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៧កញ្ញាបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពគឃ្លើននិងបង្កហេតុរបស់កងកម្លាំងប្រដាប់អាវុធថៃដែលចូលមកក្នុងទឹកដីកម្ពុជា ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រដាក់ជនស៊ីវិល និងព្រះសង្ឃកម្ពុជារងរបួសជាច្រើននាក់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លើសពីនេះ ទាហានថៃ ក៏បានប្រើឧបករណ៍បំពងសម្លេងហ្វ្រេកង់ខ្ពស់ ធ្វើឱ្យប៉ះពាល់ដល់ត្រចៀករបស់ប្រជាពលរដ្ឋកម្ពុជា ខណៈដែលពួកគេកំ