
ស្ថានភាពព្រំដែនកម្ពុជា-ថៃកាន់តែកើនកម្តៅក្រោយទាហានថៃចូលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រដាក់ជនស៊ីវិលនិងព្រះសង្ឃកម្ពុជារបួសជាច្រើននាក់
ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៧កញ្ញាបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពគឃ្លើននិងបង្កហេតុរបស់កងកម្លាំងប្រដាប់អាវុធថៃដែលចូលមកក្នុងទឹកដីកម្ពុជា ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រដាក់ជនស៊ីវិល និងព្រះសង្ឃកម្ពុជារងរបួសជាច្រើននាក់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លើសពីនេះ ទាហានថៃ ក៏បានប្រើឧបករណ៍បំពងសម្លេងហ្វ្រេកង់ខ្ពស់ ធ្វើឱ្យប៉ះពាល់ដល់ត្រចៀករបស់ប្រជាពលរដ្ឋកម្ពុជា ខណៈដែលពួកគេកំ









