កម្ពស់ទឹកស្ទឹងព្រែកត្នោតបន្តហក់ឡើង!រដ្ឋមន្រ្តីបញ្ជាឱ្យត្រៀមឆ្លើយតបគ្រោះទឹកជំនន់
រដ្ឋមន្រ្តីធនធានទឹក និងឧតុនិយម បានបញ្ជាឱ្យមន្រ្តីជំនាញត្រៀមលក្ខណៈឆ្លើយតបចំពោះគ្រោះទឹកជំនន់ ខណៈកម្ពស់ទឹកស្ទឹងព្រែកត្នោត បន្តហក់ឡើងខ្លាំង គិតត្រឹមថ្ងៃទី១៥ ខែកញ្ញានេះ។ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដាក់បញ្ជាដូច្នេះនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ក្នុងឱកាសចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត តំបន់រលាំងជ្រៃស្លាគូ តំបន់កំពង់ទួលទំនប់៧មករា និងប្រព័ន្ធប្រឡាយមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ
KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ