
លោកជំទាវបណ្ឌិត ជា សិរី ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance បញ្ជាក់ពីការដឹកនាំធនាគារកណ្តាលប្រកបដោយប្រសិទ្ធភាពប្រចាំឆ្នាំ២០២៥
នៅក្នុងរយៈពេលត្រឹមតែពីរឆ្នាំកាន់តំណែងជាទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី ទទួលបានចំណាត់ថ្នាក់លំដាប់ខ្ពស់ពីរឆ្នាំជាប់ៗគ្នា ពីទស្សនាវដ្តីអន្តរជាតិ Global Finance។ នេះបើយោងតាមការឱ្យដឹងពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា លោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ដែលបញ្ជាក់ពីការដឹកនាំធនាគារកណ្តាលប្រកបដោយប្រសិទ្ធភា









