
ក្រុមអង្គការសង្គមស៊ីវិលប្តេជ្ញាគាំទ្ររដ្ឋាភិបាលការពារដែនអធិបតេយ្យភាពកម្ពុជានិងស្នើថៃឱ្យដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបដោយឥតលក្ខខណ្ឌ
ក្រុមអង្គការសង្គមស៊ីវិលខេត្តព្រះសីហនុ និងខេត្តកោះកុង បានអញ្ជើញមកជួបជុំគ្នានៅខេត្តព្រះសីហនុ ក្នុងវេទិកាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាពក្នុងបរិបទថ្មី»។ ក្នុងនោះ អង្គការសង្គមស៊ីវិលទាំងពីរខេត្តនេះ បានប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងស្នើថៃឱ្យដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបដោយឥតលក្ខខណ្ឌ។វេទិកានេះ បានរៀបចំឡើងដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) ដែលប្រព្រឹត









