跳至正文
西哈努克省电视台 · 官方网站
登录

全部新闻

浏览电视台已发布新闻,或选择栏目查看相关报道。

ពលករខ្មែរមកពីថៃ១៩ម៉ឺននាក់ទទួលបានឱកាសការងារពីក្រសួងនិងវិស័យឯកជន

ប្រជាពលរដ្ឋនិងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃជាង ១៩ម៉ឺននាក់ ទទួលបានឱកាសការងារតាមរយៈក្រសួងការងារ និងវិស័យឯកជន គិតត្រឹមថ្ងៃទី៣០ ខែសីហានេះ  បន្ទាប់ពីក្រសួងនិងភាគីពាក់ព័ន្ធបានផ្សព្វផ្សាយ និងនាំយកឱកាសការងារទៅដល់មូលដ្ឋាន។អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ស៊ុន មេសា បានថ្លែងថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន ១៩ម៉ឺននាក់ទទួលបានឱកាសការងារតាមរយៈក្រសួងការងារ និងបណ

សម្តេចធិបតីអញ្ជើញទៅដល់ទីក្រុងធានជីនប្រកបដោយសុវត្ថិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Tianjin Binhai នៅទីក្រុងធានជីន ព្រមទាំងបានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម HUANG Runqiu រដ្ឋមន្រ្តីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ដំណើរអញ្ជើញរបស់សម្តេចធិបតី គឺដើម្បីចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ នៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី

រោងចក្រសម្លៀកបំពាក់មានទុន៣០លានដុល្លារបានដំណើរការសាងសង់នៅខេត្តស្វាយរៀង

រោងចក្រផលិតសម្លៀកបំពាក់របស់ក្រុមហ៊ុនខេមបូឌា ហ័រជយ ថេកស្តាយ ឯ.ក បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមធិបតីភាពឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ការបើកការរដ្ឋានសាងសង់រោងចក្រផលិតសំលៀកបំពាក់របស់ក្រុមហ៊ុន “ខេមបូឌា ហ័រជយ ថេកស្តាយ ឯ .ក” នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Qilu នាពេលនេះ ជាមោទនភាពមួយសម្រាប់ក្រុមហ៊ុន សម្រាប់ខេត្ត ន

ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញទស្សនាខ្សែភាពយន្តឯកសារ Loot ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មលួចវត្ថុបុរាណរបស់កម្ពុជាទៅលក់នៅបរទេស

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទស្សនាការបញ្ចាំងជាសាធារណៈនូវខ្សែភាពយន្តឯកសារដែលមានចំណងជើងថា Loot ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មលួចវត្ថុបុរាណរបស់កម្ពុជាទៅលក់នៅបរទេស និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការសម្របសម្រួលស៊ើបអង្កេតធ្វើមាតុភូមិនិវត្តន៍ វត្ថុបុរាណខ្មែរត្រឡប់មកប្រទេសកម្ពុជាវិញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅសាលារៀនសុវណ្ណភូមិ ខេត្តព្រះសីហនុ៕អត្ថបទ៖ ចិន្តា ទីទិរូបភាព៖ ទាវ វិឆាត

អាជ្ញាធរខេត្តព្រះសីហនុព្រមានម្ចាស់សំណង់ដែលសង់រំលោភលើចំណីផ្លូវឱ្យរុះរើក្នុងពេល១សប្តាហ៍

រដ្ឋបាលខេត្តព្រះសីហនុ បានព្រមានម្ចាស់ក្បាលដីលេខ ២៤៧៦ ឱ្យរុះរើសំណង់របងដែលសង់រំលោភលើចំណីផ្លូវសាធារណៈចេញដោយទុកពេលឱ្យ ១សប្តាហ៍គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ករណីផុតឱសានវាទ ហើយម្ចាស់សំណង់មិនគោរពតាម រដ្ឋបាលខេត្ត នឹងរុះរើសំណង់ទាំងនេះចេញដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិឡើយ។ សំណង់របងដែលបានសាងសង់រំលោភលើចំណីផ្លូវសាធារណៈ មានទីតាំងស្ថិតនៅផ្លូវលេខ១១៨ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។បើតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែស

គណៈប្រតិភូសភាអាមេរិកចុះពិនិត្យស្ថានភាពជនភៀសសឹកនៅខេត្តព្រះវិហារនិងឧត្តរមានជ័យ

គណៈប្រតិភូសភាសហរដ្ឋអាមេរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas បានអញ្ជើញចុះទៅត្រួតពិនិត្យដោយផ្ទាល់នូវស្ថានភាពរបស់ជនភៀសសឹក នៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥។ ដំណើរចុះទៅពិនិត្យស្ថានភាពជនភៀសសឹករបស់កម្ពុជានាពេលនេះ គឺជាការឈ្វេងយល់មួយពីទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលកើតចេញពីសង្គ្រាមឈ្លានពានរបស់ថៃ៕ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

西港省长观影《Loot》 揭秘柬文物盗卖真相

【西港快讯】西港省长观影《Loot》 揭秘柬文物盗卖真相西哈努克省电视台8月30日讯  西哈努克省省长蒙西纳阁下出席在苏万普米学校举行的纪录片《Loot》公开放映活动。影片揭示了柬埔寨文物被盗并非法流入海外的黑暗历程,同时展示了美国政府在推动调查与协调文物返还过程中所作出的积极努力。该片通过翔实的影像资料和真实案例,深刻反映了柬埔寨文化遗产遭受盗掘的严重性,以及国际合作在文物追索、返还方面的重要意义。蒙西纳省长在出席活动时表示,保护文物不仅是守护国家历史与文化的责任,更是对未来世代的庄严承诺。他高度评价美国方面在文物返还进程中给予柬埔寨的支持,并呼吁社会各界共同参与文化遗产保护工作。此次放映活动吸引了众多地方官员、师生及公众参与,进一步提升了社会对文物保护的关注和认知。本台综合报道

សម្តេចហ៊ុន សែននឹងទៅវៀតណាមដើម្បីកសាងភាពជឿទុកចិត្តគ្នានិងពង្រឹងទំនាក់ទំនងមិត្តភាពល្អ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ពីថ្ងៃទី០១ដល់ថ្ងៃទី០២ ខែកញ្ញា។ ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់នៃការកសាងភាពជឿទុកចិត្តគ្នា និងការពង្រឹងទំនាក់ទំនងមិត្តភាពល្អ។បើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នឹងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃប្រទេសវៀតណាមផងដែ