跳至正文
西哈努克省电视台 · 官方网站
登录

全部新闻

浏览电视台已发布新闻,或选择栏目查看相关报道。

ទូតចិនប្រចាំកម្ពុជា នឹងផ្តល់ជំនួយ១០ម៉ឺនដុល្លា ដល់ប្រជាពលរដ្ឋនៅទីតាំងជនភៀសខ្លួនក្នុងខេត្តឧត្តរមានជ័យ

តាមការបញ្ជាក់ក្នុងផេកផ្លូវការរបស់លោក Wang Wenbinនៅព្រឹកនេះ ស្ថានទូតចិនប្រចាំកម្ពុជា នឹងផ្តល់ជំនួយចំនួន ១០ម៉ឺនដុល្លា ដល់ប្រជាពលរដ្ឋនៅទីតាំងជនភៀសខ្លួន នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃំុបេង ស្រុកបន្ទាយឣំពិល ខេត្តឧត្តរមានជ័យ ដើម្បីជួយកែលំឣជីវភាពរស់នៅ។លោកបានជូនពរជនរងគ្រោះដោយសង្រ្គាម នឹងឣាចវិលត្រឡប់ទៅផ្ទះវិញបានឆាប់ៗ និងដោយសុវត្ថិភាព។ដោយ៖ KPS99TV

អ្នកនាំពាក្យការពារជាតិ៖ថៃមិនទាន់ដោះលែងកងទ័ពខ្មែរ១៨រូបទៀតឱ្យមកកម្ពុជាវិញនៅឡើយទេ

គិតត្រឹមរសៀលនេះ ភាគីថៃមិនទាន់បានដោះលែងកងទ័ពកម្ពុជា ១៨រូបទៀតនៅឡើយទេ ខណៈកម្ពុជាសូមបន្តអំពាវនាវភាគីថៃ សូមដោះលែងកងកម្លាំងកម្ពុជាទាំង ១៨រូបទៀត មកកម្ពុជាវិញឱ្យបានឆាប់រហ័ស។ នេះបើតាមការអះអាងរបស់លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី០១ ខែសីហា ក្នុងសន្និសិទសារព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅទីស្តីការគណៈរដ្ឋមន្ត្រី៕ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

ភ្ញៀវទេសចរទៅទស្សនាប្រាសាទព្រះវិហារនិងកោះកេរជិត២ម៉ឺននាក់ក្នុងខែកក្កដា

គិតចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ បានទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាសរុបជិត ១៦,៨៦៩នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី០១ ខែសីហា។ក្នុងសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរសរុបចំនួន ៩៥៣៤នាក់ ដែលក្នុងនោះមានភ្ញៀវទេសជាតិចំនួន ៩៣១៦នាក់ និងភ្ញៀវទេសចរបរទេសចំនួន ២១៨នាក់។  ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា ដែលស្ថិតន