Skip to main content
Preah Sihanouk Provincial Television
Log in

កងកម្លាំងប្រដាប់អាវុធថៃបានចូល និងឡោមព័ទ្ធតំបន់ព្រំដែនអានសេះ ក្នុងទឹកដីកម្ពុជា ក្នុងខេត្តព្រះវិហារ

Historical original · translation unavailable

Summary

កងកម្លាំងប្រដាប់អាវុធថៃបានចូល និងឡោមព័ទ្ធតំបន់ព្រំដែនអានសេះ ក្នុងទឹកដីកម្ពុជា ក្នុងខេត្តព្រះវិហារ ដែលជាទីតាំងដដែល ដែលមន្ត្រីអនុព័ន្ធយោធាមកពីប្រទេសចំនួន ១៣ បានធ្វើទស្សនកិច្ចកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ យោងតាមប្រភពពីនគរបាលព្រំដែនកម្ពុជា បានឲ្យដឹងថា «នៅវេលាម៉ោងប្រមាណ ១១៖០០នាទីព្រឹកថ្ងៃចន្ទ (ទី០៤ ខែសីហា ឆ្នាំ២០២៥) ទាហានថៃបានដាក់លួសបន្លានៅតំបន់នោះជាទង្វើដែលមានចេតនាបង្កប្រតិកម្មពីកម្ពុជា។មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ទៀតបាននិយាយថា «នេះគឺជាការរំ

កងកម្លាំងប្រដាប់អាវុធថៃបានចូល និងឡោមព័ទ្ធតំបន់ព្រំដែនអានសេះ ក្នុងទឹកដីកម្ពុជា ក្នុងខេត្តព្រះវិហារ ដែលជាទីតាំងដដែល ដែលមន្ត្រីអនុព័ន្ធយោធាមកពីប្រទេសចំនួន ១៣ បានធ្វើទស្សនកិច្ចកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ 

យោងតាមប្រភពពីនគរបាលព្រំដែនកម្ពុជា បានឲ្យដឹងថា «នៅវេលាម៉ោងប្រមាណ ១១៖០០នាទីព្រឹកថ្ងៃចន្ទ (ទី០៤ ខែសីហា ឆ្នាំ២០២៥) ទាហានថៃបានដាក់លួសបន្លានៅតំបន់នោះជាទង្វើដែលមានចេតនាបង្កប្រតិកម្មពីកម្ពុជា។

មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ទៀតបាននិយាយថា «នេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងឈប់បាញ់ និងការប៉ុនប៉ងជាក់ស្តែងក្នុងការធ្វើឱ្យស្ថានការណ៍ទៅជាជម្លោះកាន់តែធំ»។ នេះបើយោងតាមសំណេរលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…