Skip to main content
Preah Sihanouk Provincial Television
Log in

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់ភ្ញៀវទេសចរ ក្នុងពិធីបុណ្យ អ៊ុំទូករយៈពេល៣ថ្ងៃប្រកបដោយសុខសុវត្ថិភាព

KPS99TVHistorical original · translation unavailable

Summary

Please click this link to get more information

ខេត្តព្រះសីហនុ៖ ការយយកចិត្តទុកដាក់ចំពោះសុវត្ថិភាពដល់ពលរដ្ឋ ភ្ញៀវទេសចរ មកលេងខេត្តព្រះសីហនុគឺជាកក្តាចម្បង ដោយយោងតាមបទបញ្ជារបស់ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យនៅតាមបណ្តាគោលដៅនានានិងតាមតំបន់ឆ្នេរ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកលេងខេត្តព្រះសីហនុក្នុងឱកាសព្រះរាជ ពិធីបុណ្យ អ៊ុំទូករយៈពេល៣ថ្ងៃកន្លងមកប្រកបដោយសុខសុវត្ថិភាព។

នាឱកាសនោះដែរដោយអនុវត្តន៍តាមបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានចាត់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ និងកម្លាំងស្នាក់ការសន្តិសុខទំនប់រលក ចេញល្បាតចល័តការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ បង្ការ ទប់ស្កាត់បទល្មើសផ្សេងៗជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅក្នុងភូមិសាស្រ្តក្រុងព្រះសីហនុផងដែរ៕ 

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…