(ខេត្តកោះកុង)៖ លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង នៅយប់ថ្ងៃទី៨ ខែវិច្ឆិកានេះ បានចុះសួរសុខទុក្ខកុមារីម្នាក់ដែលត្រូវឆ្កែចំនួន ៧ ក្បាលព្រួតគ្នា ខាំ រងរបួសធ្ងន់ធ្ងរ ពេលធ្វើដំណើរត្រឡប់ពីសាលារៀនវិញ ។
កុមារីរងគ្រោះ មានឈ្មោះ ឌី ដានីន អាយុ ៤ ខួប រស់នៅភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ត្រូវបានឆ្កែចំនួន ៧ ក្បាលព្រួតគ្នាខាំ តែសំណាងល្អត្រូវបានអ្នកភូមិនៅក្បែរកន្លែងកើតហេតុរួមគ្នាស្រែកបណ្តេញហ្វូងឆ្កែចេញ ហើយជួយសង្គ្រោះក្មេ.ងបានទាន់ពេលត្រឹមតែរងរបួសមិនគ្រោះថ្នាក់ដល់ជីវិ.ត ហើយត្រូវបានក្រុមគ្រូពេទ្យមន្ទីរពេទ្យខេត្តកោះកុង ទៅទទួលយកតាមរថយន្តសង្គ្រោះ មកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ។
កុមារីនោះទទួលបានការថែទាំ ព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ជាពិសេសការយកចិត្តទុកដាក់តាមដានជាប្រចាំរបស់លោកជំទាវអភិបាលខេត្ត៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ










