Skip to main content
Preah Sihanouk Provincial Television
Log in

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបបញ្ចប់សង្គ្រាមលោកលើកទី១ នៅស្ថានទូតបារាំង

KPS99TVHistorical original · translation unavailable

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធដល់យុទ្ធជនដែលបានបោះបង់ជីវិត ក្នុងសម័យសង្គ្រាមលោកលើកទី១ ដែលរៀបចំដោយស្ថានទូតបារាំង នៅទីក្រុងភ្នំពេញ។

នេះជាឆ្នាំទី៣ជាប់គ្នា ដែលស្ថានទូតបារាំងបានរៀបចំពិធីនេះ ដើម្បីគោរពចំពោះការបញ្ចប់សង្គ្រាមលោកលើកទី១ នៅមុខវិមាន«រូបពីរ» ដែលជានិមិត្តសញ្ញាបង្ហាញពីមិត្តភាព និងប្រវត្តិសាស្ត្ររួមរបស់ប្រទេសបារាំង និងកម្ពុជា។ វិមាននេះត្រូវបានសង់ឡើងពីដើមនៅឆ្នាំ១៩២៥ ប៉ុន្តែត្រូវបានបំផ្លាញដោយខ្មែរក្រហម។ ប៉ុន្តែបន្ទាប់មក រាជរដ្ឋាភិបាលកម្ពុជា បានសង់ឡើងវិញ និងដាក់សម្ពោធជាផ្លូវការ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

ពិធីរំលឹកនោះ គឺជាឱកាសសំខាន់មួយសម្រាប់រំលឹកដល់ការលះបង់ដ៏វីរវៈរបស់យុទ្ធជន និងបញ្ជាក់ពីមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ ដែលបានបន្តជាប់ទាក់ទងគ្នាតាមរយៈសន្តិភាព និងការសហប្រតិបត្តិការផ្នែកយោធា និងវប្បធម៌។

ដោយ៖ ទូរទស្សន៍ខេត្តព្រះសីហនុ

Comments

Loading comments…