ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ទេរមុខតំណែងឯកឧត្តម កៅ វណ្ឌី ពីប្រធានសាលាដំបូងខេត្តព្រះសីហនុមកជាប្រធានសាលាដំបូងខេត្តកំពង់ចាម ដែលជំនួសដោយឯកឧត្តម គឹម រ័ត្នណារិន។ ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា៖ «ផ្ទេរមុខតំណែងឯកឧត្តម គឹម រ័ត្នណារិន ពីប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង មកជាប្រធានសាលាដំបូងខេត្តព្រះសីហនុ។ ចំណែក ប្រធានសាលាដំបូងខេត្តព្រះសីហនុ ឯកឧត្តម កោ វណ្ឌី ត្រូវផ្ទេរមកជាប្រធានសាលាដំបូងខេត្តកំពង់ចាមវិញ៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត













