Skip to main content
Preah Sihanouk Provincial Television
Log in

លោក ពុយ គា ជួបពិភាក្សាការងារជាមួយសមាគមអ្នកកាសែតទូទាំងប្រទេសចិន

KPS99TVHistorical original · translation unavailable

(ប្រទេសចិន)៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារជាមួយលោកជំទាវ Zhang Chunjiao អនុប្រធានសមាគមអ្នកកាសែតទូទាំងប្រទេសចិន និងជាប្រធានសាព័ត៌មានហីឡុងជាំង (Heilongjiang Daily Press Group)។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ Zhang Chunjiao អនុប្រធានសមាគមអ្នកកាសែត ទូទាំងប្រទេសចិន បានសំណូមពរដល់លោក ពុយ គា ជួយនិពន្ធបទចម្រៀង«ស្រលាញ់ Heilongjaing» ដែលរៀបរាប់ពីទេសភាព ហើយបញ្ចូលរឿងស្នេហានិងវប្បធម៌រវាងកម្ពុជា-ចិន។

ខេត្ត Heilongjaing ជាខេត្តមួយនៅភាគភាគឦសាននៃប្រទេសចិន ជាប់ជាមួយប្រទេសរុស្ស៊ី និងកូរ៉េខាងជើង។ សេដ្ឋកិច្ចខេត្តនេះ ផ្អែកលើវិស័យកសិកម្ម, ឧស្សាហកម្មរោងចក្រ និងទេសចរ។ ខេត្ត Heilongjaing ជាតំបន់ត្រជាក់តំផុតដែលមួយនៅក្នុងប្រទេសចិនដែលមានសីតុណ្ហភាពទាបរហូតដល់ -៥០អង្សារ៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…