នៅតាមក្រុង-ស្រុករបស់ខេត្តព្រះសីហនុនៃប្រទេសកម្ពុជា បានបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ពីតិចទៅមធ្យម ក្នុងកម្រិត៦០ភាគរយ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយសារទ្រនុងសម្ពាធខ្ពស់បាននឹងកំពុងមានឥទ្ធិពលលើខេត្តព្រះសីហនុ។
បើតាមការជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ខេត្តព្រះសីហនុ មានសីតុណ្ហភាពពី ២៧អង្សាសេទៅ២៩អង្សាសេ ខ្យល់បក់មកពីទិសមស្ចិមមានល្បឿនពី២ម៉ែត្រ/វិនាទី ទៅ៥ម៉ែត្រ/វិនាទី ខណៈរលកសមុទ្រមានកម្ពស់ពី០,៨ម៉ែត្រទៅ ១,២ម៉ែត្រ៕
ដោយ៖ ង៉ែត ពិសាន្ត







