នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មការរៀបចំនៃក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំនៃវិទ្យាស្ថានអាស៊ីប៉ាស៊ីភិក សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) នៅមជ្ឈមណ្ឌលសន្និបាតសុខាសៀមរាប ដើម្បីត្រៀមកិច្ចការដែលនៅសេសសល់ ក្នុងការរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ The 20th AMS 2025។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១-២៤ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ដែលមានថ្នាក់រដ្ឋមន្រ្តី អ្នកជំនាញគោលនយោបាយ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអ្នកសារព័ត៌មាន ៣៦ប្រទេស មកពីទ្វីបអាស៊ី និងលើពិភពលោក។
ដោយ៖ KPS99TV











