Skip to main content
Preah Sihanouk Provincial Television
Log in

អភិបាលខេត្តព្រះសីហនុប្រកាសមុខសិស្សត្រៀមប្រឡងបាក់ឌុបថាឱ្យម៉ូតូ១គ្រឿងបើសិនជាប់និទ្ទេសA

KPS99TVHistorical original · translation unavailable

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានប្រកាសនៅចំពោះមុខសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ថា ឱ្យម៉ូតូ១គ្រឿងប្រសិនបើប្រឡងជាប់បាននិទ្ទេស A។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមចុះជួបសំណេះសំណាលជាមួយសិស្សទី១២ ឆ្នាំសិក្សា២០២៥-២០២៦ នៅព្រឹកថ្ងៃទី១២ ខែមិថុនានេះ ស្របពេលដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាន់តែខិតជិតមកដល់។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ពោលគឺនៅសល់តែប្រមាណ ៥៩ថ្ងៃទៀតប៉ុណ្ណោះ។ ចំណែក លទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦។ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖ ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ ចំណែក ថ្នាក់វិទ្យាសាស្ត្រសង្គម មានមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋ និងអក្សរសាស្ត្រខ្មែរ។ ដោយឡែក ប្រវត្តិវិទ្យា ជាមុខវិជ្ជាដែលក្រសួងអប់រំជ្រើសរើសសម្រាប់ការប្រឡង ថ្នាក់វិទ្យាសាស្ត្រ ខណៈផែនដី និងបរិស្ថានវិទ្យាសម្រាប់ប្រឡង ថ្នាក់វិទ្យាសាស្ត្រសង្គម៕

អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា

Comments

Loading comments…