Skip to main content
Preah Sihanouk Provincial Television
Log in

លោក សាមុត សុធារិទ្ធ អំពាវនាវឱ្យមន្ត្រី និងពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមផ្តល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា

Historical original · translation unavailable

(ព្រះសីហនុ)៖ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគំតន្ត្រីសប្បុរសធម៌របស់ក្រុមចម្រៀង Monaco Boys ដើម្បីរៃអង្គាសថវិកាជូន ដល់មន្ទីរពេទ្យគន្ធបុប្ផា នាល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារ Novotel ក្រុងព្រះសីហនុ។

លោក សាមុត សុធារិទ្ធ បានអំពាវនាវដល់មន្ត្រី និងពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ក្នុងខេត្តព្រះសីហនុ ឱ្យចូលរួមរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយមិនប្រកាន់ពីតួនាទី រឺសាសនាឡើយ។ 

ជាកិច្ចចាប់ផ្តើម លោកអភិបាលរង បានស្វាគមន៍ក្រុមចម្រៀង Monaco Boys ដែលបានធ្វើដំណើរទស្សនៈកិច្ចសប្បុរសធម៌មកកាន់កម្ពុជា ក្នុងគោលបំណងស្វែងរកថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា។ ជាមួយគ្នានេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំវិហារកាតូលិក លោក មីឆែល (St. Mechael), លោក អេយុប យូលៀនតូ នាយកគ្រប់គ្រងទូទៅ Novetel Sihanoukville Holiday Resort និងសប្បុរសជនមកពីបណ្តាស្ងាប័នរដ្ឋ និងឯកជន។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរង មានប្រសាសន៍ថា ទោះបីជាកាន់សាសនាខុសគ្នាក៏ដោយ តែប្រជាជនអាចរស់នៅជាមួយគ្នា សហប្រតិបត្តិការរួមគ្នា ដែលបង្ករភាពងាយស្រូលដល់គ្នានឹងគ្នាទៅវិញទៅមក នាពេលបច្ចុប្បន្ន និងអនាគត។ 

លោក សាមុត សុធារិទ្ធ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រកបដោយស្មារតីអង់អាច គោរពនិងបើកលំហរជំនឿរសាសនាដល់ប្រជាជនទូទៅគ្រប់និកាយសាសនានៅកម្ពុជា នាំទៅរកសាមគ្គីភាពដ៏ស្អិតរមួត និងវិបុលភាភាពខាងជំនឿរសាសនារបស់ប្រជាជនទាំងមូល៕

អត្ថបទ៖ ចិន្តា ទីទិ

រូបភាព៖ ទាវ វិឆាត

Comments

Loading comments…