Skip to main content
Preah Sihanouk Provincial Television
Log in

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួប ៣៥ ឆ្នាំ អាស៊ាន-រុស្ស៊ី

KPS99TVHistorical original · translation unavailable

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម វ្លាឌីមៀ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅទីក្រុងកាហ្សាន (Kazan) ចាប់ពីថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។

តាមប្រភពព័ត៌មានក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងឱកាសខួប ៣៥ ឆ្នាំ នៃទំនាក់ទំនងដៃគូកិច្ចសន្ទនា អាស៊ាន-រុស្ស៊ី និងជាវេទិកាសំខាន់សម្រាប់ថ្នាក់ដឹកនាំ ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព។

ក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងចូលរួមព្រឹត្តិការណ៍អមនានា និងជំនួបទ្វេភាគីនិងពហុភាគីមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម និងអត្ថប្រយោជន៍ទៅវិញទៅមក៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…