Skip to main content
Preah Sihanouk Provincial Television
Log in

មកដឹងពី! ការធ្វើលិខិតឆ្លងដែនភ្ជាប់ឯកសារ នីតិវិធី និងតម្លៃនៃសេវាកម្មនេះ

KPS99TVHistorical original · translation unavailable

(ភ្នំពេញ) ៖ សេវាធ្វើលិខិតឆ្លងដែនធម្មតា៖ ឯកសារ តម្លៃ រយៈពេល និងទីតាំងផ្តល់សេវាអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ពីនីតិវិធី និងលក្ខខណ្ឌនៃការផ្តល់សេវាលិខិតឆ្លងដែនធម្មតា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើលិខិតឆ្លងដែនថ្មី បន្តសុពលភាព ឬស្នើសុំជំនួសក្នុងករណីបាត់ និងខូចខាត។

ឯកសារត្រូវមានសម្រាប់ស្នើសុំលិខិតឆ្លងដែនសម្រាប់ពលរដ្ឋអាយុចាប់ពី ១៥ ឆ្នាំឡើងទៅអ្នកស្នើសុំត្រូវមានឯកសារណាមួយក្នុងចំណោមឯកសារខាងក្រោម៖

អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានសុពលភាព (ច្បាប់ដើម) ឬលិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល ដែលចេញដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ភ្ជាប់ជាមួយសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម ឬច្បាប់ចម្លងដែលមានការបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម)។

សម្រាប់កុមារអាយុក្រោម ១៥ ឆ្នាំ ត្រូវមានសំណើសុំ ឬលិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឪពុកម្តាយ ឬអាណាព្យាបាល ព្រមទាំងភ្ជាប់ឯកសារសម្គាល់គ្រួសារ និងសេចក្តីចម្លងសំបុត្រកំណើត។

បែបបទនៃការស្នើសុំអ្នកស្នើសុំលិខិតឆ្លងដែនធម្មតា ត្រូវបំពេញពាក្យសុំលិខិតឆ្លងដែនចំនួន ១ ច្បាប់ និងមកបំពេញនីតិវិធីដោយផ្ទាល់នៅនាយកដ្ឋាន ឬសាខាលិខិតឆ្លងដែន ដើម្បី៖

ផ្តិតស្នាមម្រាមដៃ ថតរូប ចុះហត្ថលេខាជាមួយគ្នានេះ ត្រូវភ្ជាប់ឯកសារច្បាប់ដើមសម្រាប់ផ្ទៀងផ្ទាត់ផងដែរ។ តម្លៃសេវា និងរយៈពេលផ្តល់សេវាសម្រាប់មនុស្សពេញវ័យ (សុពលភាព ១០ ឆ្នាំ) សេវាធម្មតា៖ ១០០ ដុល្លារ អាមេរិក

- រយៈពេល ១៥ ថ្ងៃធ្វើការ

សេវាឆាប់រហ័សកម្រិតមធ្យម៖ ១៥០ ដុល្លារ អាមេរិក

- រយៈពេល ៧ ថ្ងៃធ្វើការសេវាឆាប់រហ័ស៖ ២០០ ដុល្លារ អាមេរិក

- រយៈពេល ១ ថ្ងៃធ្វើការ សម្រាប់កុមារអាយុក្រោម ៦ ឆ្នាំ (សុពលភាព ៥ ឆ្នាំ) សេវាធម្មតា៖ ៨០ ដុល្លារ អាមេរិក

- រយៈពេល ១៥ ថ្ងៃធ្វើការ សេវាឆាប់រហ័សកម្រិតមធ្យម៖ ១២០ ដុល្លារ អាមេរិក

- រយៈពេល ៧ ថ្ងៃធ្វើការសេវាឆាប់រហ័ស៖ ១៦០ ដុល្លារ អាមេរិក

- រយៈពេល ១ ថ្ងៃធ្វើការ

ចំពោះការស្នើសុំសេវាឆាប់រហ័សនៅតាមសាខាលិខិតឆ្លងដែន ការផ្តល់សេវានឹងធ្វើឡើងក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ។

+ ទីតាំងផ្តល់សេវា

សេវាលិខិតឆ្លងដែនអាចស្នើសុំបាននៅទីតាំងដូចខាងក្រោម៖

នាយកដ្ឋានលិខិតឆ្លងដែនទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅ AEON Mall Sen Sok City, AEON Mall Mean Chey, Heritage Walk និងខេត្ត សៀមរាប(បើកបម្រើសេវាពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ លើកលែងថ្ងៃឈប់សម្រាកបុណ្យជាតិ)

សាខាលិខិតឆ្លងដែននៅខេត្ត បាត់ដំបង, កោះកុង និងក្រុង ប៉ោយប៉ែតករណីបាត់ ខូច ឬអស់សុពលភាពករណីបាត់លិខិតឆ្លងដែនត្រូវភ្ជាប់ពាក្យបណ្តឹងបាត់ ដែលចេញដោយប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងភ្ជាប់ឯកសារយោងដូចការធ្វើថ្មី។

+ករណីអស់សុពលភាព ខូចខាត ឬចង់ប្តូរថ្មី

ត្រូវភ្ជាប់លិខិតឆ្លងដែនចាស់ និងឯកសារយោងដូចការធ្វើថ្មី។

សម្រាប់ព័ត៌មានលម្អិតបន្ថែម ប្រជាពលរដ្ឋអាចទាញយកកម្មវិធី GDI eServices ឬទាក់ទងលេខ ១២៧១ និង ០១៧ ៨៩៨ ៩១៥ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញនឹងផ្តល់ព័ត៌មាន និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធជូនប្រជាពលរដ្ឋ។

សូមត្រៀមឯកសារឱ្យបានគ្រប់គ្រាន់មុនអញ្ជើញទៅស្នើសុំសេវា ដើម្បីធានាថាដំណើរការធ្វើលិខិតឆ្លងដែនប្រព្រឹត្តទៅបានរលូន និងឆាប់រហ័ស៕

ដោយ ៖ ឡាយ កុល

Comments

Loading comments…