Skip to main content
Preah Sihanouk Provincial Television
Log in

មូលដ្ឋានសមុទ្ររាម រៀបចំផ្សព្វផ្សាយច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្មកាកបាទក្រហម ដល់កងនាវិក

KPS99TVHistorical original · translation unavailable

នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នាយនាវី នាយនាវីរង និងពលនាវិក បានចូលរួមក្នុងពិធីផ្សព្វផ្សាយស្តីពីប្រវត្តិចលនាអន្តរជាតិ បច្ចុប្បន្នភាពច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្មរបស់កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ក្នុងពេលមានជម្លោះប្រដាប់អាវុធ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ ហួន ចន្ទបូរ៉ា នាយិការនាយកដ្ឋានទំនាក់ទំនង នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោក ថម ហ្គេស័រ (THOM GEISER) ប្រតិភូផ្នែកយោធាប្រចាំតំបន់នៃ ICRC និងឧត្តមនាវីទោ ទេព វុទ្ធី មេបញ្ជាការរង តំណាងឯកឧត្តម ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការ មូលដ្ឋានសមុទ្ររាម។

កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់កងកម្លាំងប្រដាប់អាវុធអំពីគោលការណ៍មនុស្សធម៌អន្តរជាតិ និងតួនាទីរបស់អង្គការកាកបាទក្រហមក្នុងការការពារ និងជួយសង្គ្រោះជនរងគ្រោះក្នុងស្ថានភាពជម្លោះប្រដាប់អាវុធ៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…