រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន បានអះអាងថា «ថ្ងៃទី២៦ ខែកក្កដា ទាហានថៃផ្លោងគ្រាប់កាំភ្លើងធំចូលចំណុចកូនដំរី និងច១ ស្រុកវាលវែង ខេត្តពោធិសាត់។ សាលារៀន ៤ កន្លែងបានបិទទ្វារ»។
នៅវេលាម៉ោង៥និង២នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ យោធាថៃបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន ៥គ្រាប់ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមសេចក្តីថ្លែងការណ៍នាំនៅព្រឹកនេះរបស់ក្រសួងការពារជាតិ ដែលបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពានដោយមិនមានការបង្កហេតុ និងដោយត្រៀមទុកជាមុន ដែលប្រព្រឹត្តឡើងដោយភាគីថៃ៕
ដោយ៖ ង៉ែត ពិសាន្ត







