អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា គិតត្រឹមម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ខេត្តកោះកុង កម្លាំងកងទ័ពកម្ពុជា បានឈរជើងដោយមិនមានការប្រែប្រួល និងមិនមានការផ្ទុះអាវុធឡើយ ប៉ុន្តែមានសភាពការណ៍តានតឹងដោយសារសកម្មភាពឈ្លានពាន ទន្ទ្រានបង្ខិតបង្ខំ ដាក់សម្ពាធរបស់ភាគីថៃតាមរយៈការត្រៀមចល័តនាវាចូលចន្លោះកោះគុត និងកោះឆាង ចំនួន ៤គ្រឿងបន្ថែមទៀតដែលសរុបទាំងអស់ចំនួន ៨គ្រឿង។ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់នៅថ្ងៃទី១១ កក្កដានេះ៕
ដោយ៖ ង៉ែត ពិសាន្ត







