Skip to main content
Preah Sihanouk Provincial Television
Log in

អ្នកនាំពាក្យ៖កងទ័ពថៃបន្តវាយចូលទឹកដីកម្ពុជាយ៉ាងខ្លាំងត្រឹមព្រឹកថ្ងៃ២៧កក្កដា

Historical original · translation unavailable

កងទ័ពឈ្លានពានថៃ បានបន្តបើកការវាយប្រហារយ៉ាងខ្លាំងដោយបន្តបាញ់ផ្លោង និងប្រើទ័ពថ្មើរជើងវាយចូលដីកម្ពុជា តែកងទ័ពកម្ពុជាបន្តឈរជើង និងការពារសមរភូមិប្រយុទ្ធបានយ៉ាងរឹងមាំ ចាប់ម៉ោង២រំលងអាធ្រាត្រដល់ម៉ោង៦ព្រឹក ថ្ងៃទី២៧ កក្កដា ២០២៥នេះ។ នេះបើតាមអ្នកនាំពាក្យក្រសួងការជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា។

ទោះជាមានការឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ ឱ្យឈប់បាញ់ភ្លាមដោយឥតលក្ខខណ្ឌក៏ដោយ បើតាមលោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា ទាហានឈ្លានពានថៃនៅលើសមរភូមិ បាននិងកំពុងបុកវ៉ៃខ្លាំង ដោយមិនទាន់ស្តាប់រដ្ឋាភិបាលស្តីពីបទឈប់បាញ់នៅឡើយទេ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…