
ពលរដ្ឋកម្ពុជាបានសាមគ្គីគ្នាទប់ស្កាត់យ៉ាងខ្លាំងរហូតកងទ័ពថៃយកបន្លាលួសចេញទៅវិញ
កងទ័ពថៃបានធ្វើសកម្មភាពរាយបន្លាលួសនៅលើដែនអធិបតេយ្យរបស់កម្ពុជា នៅម៉ោង ១៤និង២០នាទីថ្ងៃទី២៥ ខែសីហា ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំណែក នៅម៉ោង១៥និង១៤នាទីរសៀល កងទ័ពថៃ បានបន្តបម្រុងធ្វើសកម្មភាពជាថ្មីម្តងទៀត ប៉ុន្តែត្រូវបានប្រជាពលរដ្ឋដែលជាម្ចាស់ដី និងពលរដ្ឋផ្សេងៗទៀតទប់ស្កាត់យ៉ាងខ្លាំងក្លារហូតដល់កងទ័ពថៃយកបន្លាលួសចេញទៅវិញ។ នេះបើតាមការអះអាងរបស់លោកជំទាវ ម៉ាលី សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ









