Skip to main content
Preah Sihanouk Provincial Television
Log in

All news

Browse published news or choose a section for related reporting.

ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន(អន្តរកាល) ទាំង៧ប្រទេសដឹកនាំដោយម៉ាឡេស៊ី នឹងទៅសង្កេតការណ៍នៅទីតាំងមួយចំនួន ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ក្រសួងការពារជាតិបានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (ASEAN Interm Observers Team) ដែលមាន ៧ ប្រទេសដឹកនាំដោយអនុពន្ធយោធាម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ នឹងអញ្ជើញចុះទៅពិនិត្យការអនុវត្តបទឈប់បាញ់នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ នៃការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ។ អនុពន្ធយោធានប្រទេសចំនួន៦ ទៀតរួមមាន៖ ១. ប្រទេសឥណ្ឌូនេស៊ី ២. ប្រទេសឡាវ ៣. ប្រទេ

វិទ្យាល័យហ៊ុន សែនវាលរេញទទួលបានម៉ាស៊ីន LCD Projector ១២គ្រឿងសម្រាប់បង្កើនសមត្ថភាពសិស្សានុសិស្ស

ម៉ាស៊ីន LCD Projector ចំនួន ១២គ្រឿងដែលជាអំណោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់ជូនវិទ្យាល័យ ហ៊ុន សែន វាលរេញ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់វិស័យអប់រំ និងបង្កើនសមត្ថភាពរបស់សិស្សានុសិស្ស។ ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ក្រោមធិបតីភាពឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក នៀម ស៊ីដារា នាយកវិទ្យាល័យ ហ៊ុន សែន

បណ្តាអង្គទូតបរទេសប្រចាំកម្ពុជា អញ្ជើញទៅពិនិត្យមើលស្ថានភាពជនភៀសសឹកនៅវត្តប្រាសាទបន្ទាយស្រី

នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយបណ្តាអង្គទូតបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបាន អញ្ជើញទៅពិនិត្យមើលការស្ថានភាពជនភៀសសឹកជាង១០០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅវត្តប្រាសាទបន្ទាយស្រី ភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូត្រនិគម ខេត្តសៀមរាប។ដោយ៖ KPS99TV