រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នគរបាលខេត្តព្រះសីហនុ រឹតបន្តឹងច្បាប់ចរាចរណ៍លើផ្លូវជាតិលេខ៤ ត្រួតពិនិត្យជាតិស្រវឹង និងសារធាតុញៀនលើអ្នកបើកបររថយន្តធុនធ្ងន់

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងទប់ស្កាត់គ្រោះថ្នាក់លើដងផ្លូវ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយផ្តោតលើអ្នកបើកបររថយន្តធុនធ្ងន់។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអនុសាសន៍ដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងការចង្អុលណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។

ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងទប់ស្កាត់គ្រោះថ្នាក់លើដងផ្លូវ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយផ្តោតលើអ្នកបើកបររថយន្តធុនធ្ងន់។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអនុសាសន៍ដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងការចង្អុលណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងចុះអនុវត្តការងារនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២២០-២២១ ស្ថិតក្នុងសង្កាត់១ ក្រុងព្រះសីហនុ ដោយធ្វើការត្រួតពិនិត្យជាតិស្រវឹង និងធ្វើតេស្តរកសារធាតុគ្រឿងញៀនលើអ្នកបើកបររថយន្តធុនធ្ងន់។

ទន្ទឹមនឹងការត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចក៏បានផ្សព្វផ្សាយ និងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយបើកបរតាមល្បឿនកំណត់ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គោរពផ្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងគោរពសិទ្ធិអាទិភាព និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ជាពិសេស អ្នកបើកបរត្រូវជៀសវាងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងសារធាតុញៀនជាដាច់ខាត ដើម្បីការពារអាយុជីវិតខ្លួនឯង អ្នកដទៃ និងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានជាយថាហេតុ៕ អត្ថបទដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…