រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ដំណឹងល្អ! ម៉ាស៊ីនថតស្វ័យប្រវត្តិប្រទះឃើញសត្វកម្រជិតផុតពូជ ៣ ប្រភេទ បង្ហាញខ្លួននៅខេត្តកោះកុង

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រុមអ្នកស្រាវជ្រាវបានកត់ត្រាជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់កិច្ចការអភិរក្សធនធានធម្មជាតិនៅកម្ពុជា ក្រោយម៉ាស៊ីនថតស្វ័យប្រវត្តិបានផ្តិតយកទិដ្ឋភាពថនិកសត្វរងគ្រោះជិតផុតពូជកម្របំផុតចំនួន ៣ ប្រភេទ នៅក្នុងដែនជម្រកធម្មជាតិនៃស្រុកស្រែអំបិល ខេត្តកោះកុង។

សត្វកម្រទាំង ៣ ប្រភេទនោះរួមមាន៖ សត្វក្ដាន់ សត្វសំពោចធំ និង សត្វភេរោមច្រមុះ ភ័ស្តុតាងជារូបភាព និងវីដេអូដ៏មានតម្លៃទាំងនេះ ទទួលបានពីការចុះសិក្សាស្រាវជ្រាវចាប់ពីខែតុលា ឆ្នាំ២០២៥ ដល់ខែមករា ឆ្នាំ២០២៦។ គម្រោងស្រាវជ្រាវនេះ គឺជាកិច្ចសហការរួមគ្នារវាង៖អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ (ក្រសួងបរិស្ថាន)អគ្គនាយកដ្ឋានជលផល (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)សហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិលធីឌី (Fishing Cat Ecological Enterprise Co., Ltd - FCEE)អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS)វត្តមាននៃសត្វកម្រទាំងនេះ បញ្ជាក់យ៉ាងច្បាស់ពីភាពសម្បូរបែបនៃជីវចម្រុះ និងប្រសិទ្ធភាពនៃកិច្ចការពារដែនជម្រកធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកោះកុងនៃប្រភេទកម្ពុជា៕ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…