រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា និងគ្រឿងឧបភោគបរិភោគជូនឪពុកវីរយុទ្ធជន ផុន សង្ហា ដែលកំពុងឈឺធ្ងន់នៅខេត្តកំពង់ស្ពឺ

ប្រធានកាកបាទក្រហមកម្ពុជា ប៊ុន រ៉ានី ហ៊ុនសែន បានចាត់មន្ត្រីនាំថវិកា៥លានរៀល និងគ្រឿងឧបភោគបរិភោគទៅជូនឪពុកវីរយុទ្ធជន ផុន សង្ហា ដែលអាយុ៦២ឆ្នាំ និងកំពុងឈឺធ្ងន់។

អភិបាលខេត្តព្រះសីហនុ ៖ដាក់ចេញវិធានការតឹងរ៉ឹងដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពខេត្តព្រះសីហនុសម្រាប់ពលរដ្ឋ ភ្ញៀវទេសចរ និងការវិនិយោគ

អភិបាលខេត្តព្រះសីហនុដាក់វិធានការគ្រប់គ្រងទីតាំងស្នាក់នៅប្រមូលផ្តុំ បង្ក្រាបល្បែងខុសច្បាប់និងគ្រឿងញៀន និងពង្រឹងសុវត្ថិភាពទេសចរណ៍ ចរាចរណ៍ និងអគ្គិភ័យ។

ធនាគារព្រីនស៍ចូលដំណាក់កាលជម្រះបញ្ជី៖ អ្នកដាក់ប្រាក់មានពេល៣០ថ្ងៃដើម្បីទាមទារ ខណៈអ្នកខ្ចីនៅតែត្រូវសងប្រាក់

អ្នកជម្រះបញ្ជីដែលត្រូវបានតែងតាំងរបស់ធនាគារព្រីនស៍ជូនដំណឹងឱ្យអ្នកដាក់ប្រាក់និងម្ចាស់បំណុលដាក់ព័ត៌មាននិងឯកសារទាមទារនៅទីស្នាក់ការក្នុងរយៈពេល៣០ថ្ងៃពីថ្ងៃទី១៣ មករា ២០២៦ ខណៈអ្នកខ្ចីត្រូវបន្តសងប្រាក់តាមធម្មតា។

ក្រសួងមហាផ្ទៃកំពុងស៊ើបអង្កេតលើអភិបាលរងខេត្តតាកែវម្នាក់និងអភិបាលស្រុកបាទីក្រោយប្រើអំណាចយកដីស្របច្បាប់ពលរដ្ឋឱ្យអ្នកផ្សេង

អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃចាត់មន្ត្រី៥រូបឱ្យស៊ើបអង្កេតបណ្តឹងពាក់ព័ន្ធអភិបាលរងខេត្តតាកែវ អភិបាលស្រុកបាទី និងប្រធានការិយាល័យភូមិបាលស្រុក ក្រោយពលរដ្ឋចោទថាប្រើអំណាចយកដីឱ្យអ្នកផ្សេង។