រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

ខេត្តប៉ៃលិន៖បើកយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»

ខេត្តប៉ៃលិនបើកយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»នៅថ្ងៃទី១២ មករា ដោយជំរុញការកំណត់អត្តសញ្ញាណ ទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ព្រមទាំងចែកចាយព័ត៌មានពិតមានប្រភពច្បាស់លាស់។

ក្រោយជម្លោះព្រំដែនកម្ពុជា–ថៃ ប្រជាជនជាង១៦ម៉ឺននាក់នៅតែមិនទាន់អាចត្រឡប់ទៅផ្ទះវិញ

គិតត្រឹមព្រឹកថ្ងៃទី១១ មករា អ្នកភៀសខ្លួនដោយជម្លោះព្រំដែន១៦១.៤៧២នាក់នៅតែស្នាក់នៅជំរំសុវត្ថិភាព ក្នុងនោះស្ត្រី៨៤.២៥៦នាក់ និងកុមារ៥២.៦៧៤នាក់ ខណៈផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធខូចខាត ព្រមទាំងយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្តរារាំងការវិលត្រឡប់។

ប្រាសាទព្រះវិហារខូចខាត១៤២កន្លែងនិងតំបន់ជុំវិញ៤២កន្លែងដោយសារយោធាថៃទម្លាក់គ្រាប់បែក!

ក្រសួងវប្បធម៌បានរាយការណ៍ថា ការខូចខាតខែកក្កដារួមមានប្រាសាទ១៤២កន្លែង តំបន់ជុំវិញ៤២កន្លែង និងសហគមន៍៦០កន្លែង ខណៈការខូចខាតខែធ្នូធ្ងន់ធ្ងរជាងមុន ហើយបានបញ្ជូនរបាយការណ៍ទៅយូណេស្កូ និងសហគមន៍អន្តរជាតិ។

នគរបាលកម្ពុជា–កូរ៉េខាងត្បូងចុះឆែកឆេរទីតាំងនៅព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៥០នាក់

កម្លាំងកម្ពុជា–កូរ៉េខាងត្បូងបានឆែកឆេរអគារមួយនៅព្រះសីហនុនាពេលថ្មីៗនេះ ឃាត់ខ្លួនជនសង្ស័យឆបោកតាមអ៊ីនធឺណិត៥០នាក់ សង្គ្រោះជនរងគ្រោះកូរ៉េខាងត្បូង២នាក់ និងដកហូតកុំព្យូទ័រ ទូរស័ព្ទ និងiPad ខណៈការស៊ើបអង្កេតកំពុងបន្ត។

ត្រីរាជញីមួយក្បាលទៀតទម្ងន់ ៥២គីឡូក្រាម ត្រូវបានខណ្ឌរដ្ឋបាលជលផលកំពង់ចាម ប្រលែងចូលទៅក្នុងទន្លេមេគង្គវិញ

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងក្រុមការងារពាក់ព័ន្ធបានលែងត្រីរាជញីប្រវែង១៦៨សង់ទីម៉ែត្រ ទម្ងន់៥២គីឡូក្រាម លេខកូដ២៧០ ចូលទន្លេមេគង្គវិញនៅថ្ងៃទី១១ មករា បន្ទាប់ពីប្រជានេសាទចាប់បាននៅស្រុកកងមាស។

អាជ្ញាធររាជធានីភ្នំពេញនឹងបញ្ឈប់ការលក់ដូរឥតសណ្ដាប់ធ្នាប់នៅតំបន់ជុំវិញផ្សារដើមគរនៅសប្តាហ៍ក្រោយ

រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ឈប់ការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចើមផ្លូវ និងទ្រូងផ្លូវជុំវិញផ្សារដើមគរចាប់ពីថ្ងៃទី១៨ ខែមករា ហើយអំពាវនាវឱ្យអាជីវករប្តូរទៅផ្សារដើមគរថ្មី ដោយមានការអនុគ្រោះថ្លៃឈ្នួលតូប និងអត្ថប្រយោជន៍ផ្សេងៗ។

សភាពាណិជ្ជកម្មកម្ពុជា នាំយកអំណោយប្រគល់ជូនសមាគមសិល្បករខ្មែរ ដើម្បីយកចែកជូនគ្រួសារវីរកងទ័ពនិងពលរដ្ឋភៀសសឹក២ពាន់គ្រួសារ

សភាពាណិជ្ជកម្មកម្ពុជាបានប្រគល់អំណោយរបស់មូលនិធិជូនសមាគមសិល្បករខ្មែរ កាលពីថ្ងៃទី១១ ខែមករា ដើម្បីត្រៀមចែកជូនដោយផ្ទាល់ដល់គ្រួសារកងទ័ព និងពលរដ្ឋភៀសសឹកសរុប២ពាន់គ្រួសារ នៅខេត្តសៀមរាប។

ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី...និងតំបន់ជួរភ្នំធាតុអាកាសចុះត្រជាក់ដល់១៤អង្សាសេ

ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងនៅព្រឹកថ្ងៃទី១២ ខែមករា ថាខ្យល់មូសុងឦសានធ្វើឱ្យតំបន់ខ្ពង់រាបចុះត្រជាក់ដល់១៤អង្សាសេ វាលទំនាប១៧អង្សាសេ និងតំបន់មាត់សមុទ្រ១៨អង្សាសេ ខណៈរលកសមុទ្រមានកម្ពស់០,៥០ដល់១,០០ម៉ែត្រ។